Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Tuesday, February 25, 2014

របៀប​​ដាក់​ពណ៌​ឬ​យក​រូបភាព​ធ្វើ​ជា​ផ្ទៃ​ខាងក្រោយ​អត្ថបទ

   សួស្ដី! ​បងប្អូន​អ្នក​សរសេរ​ប្លក​ខ្មែរ​ទាំង​អស់​គ្នា, ថ្ងៃ​នេះ​ប្លក​​ Idea For khmer មាន​គន្លឹះ​តូច​មួយ​ តែ​​មាន​សារៈសំខាន់​។ ​គន្លឹះ​នេះ​នឹង​បង្ហាញ​អ្នក ​នូវ​កូដ​​​តែ​មួយ​​បន្ទាត់​ទេ ​ដែល​អាច​ឲ្យ​យើង​​ប្ដូរ​ពណ៌​​ផ្ទៃ​ខាង​ក្រោយ​ (background) របស់​អត្ថបទ (post) ណា​មួយ​បាន​ទាំង​មូល ឬក៏​​នៅ​ត្រង់​ម្ដុំ​ឃ្លា​ ឬ​ ប្រយោគ​ ​ដែល​អ្នក​ចង់​ពន្លិច​​ឲ្យ​​អ្នក​អាន​ឃើញ​ច្បាស់​​ក៏​បាន។ ចំពោះ​ខ្ញុំ​ផ្ទាល់ ​ខ្ញុំ​ឆ្ងល់​ត្រង់​ហ្នឹង​យូរ​ហើយ តែ​ឥឡូវ​ចម្ងល់​ត្រូវ​បាន​ស្រាយ​ហើយ ហេសហេ :D , បើ​ចង់​ជ្រាប់​កាន់​តែ​ច្បាស់​សូម​មើល​វិធី​ដាក់​ដូច​ខាង​ក្រោម​នេះ ៖

  របៀប​ដាក់​ពណ៌​ background​ របស់​អត្ថបទ ឬ ដាក់​ពណ៌​ត្រឹម​ឃ្លា​ណាមួយ​ ៖
- បើក​សរសេរ​អត្ថបទ​ថ្មី​មួយ ។
- ត្រូវ​ឈប់​លើ​តាប HTML ដើម្បី​បង្កប់​កូដ​ក្នុង​អត្ថបទ។

                     

- ចម្លង​កូដ​ background ខាងក្រោម រួច​បិទ​ភ្ជាប់​


<div style="background-color: #DCC368; padding: 5px 8px 5px 8px;">
សរសេរ​នូវ​អ្វី​ដែល​អ្នក​ចង់​សរសេរ​នៅ​ទី​នេះ...
</div>


*ចំណុច​ត្រូវ​កែ​កូដ ៖
ដាក់​ជួរ​អក្សរ​ពណ៌​ក្រហម​នៅ​លើ​គេ​បំផុត​នៃ​អត្ថបទ ដើម្បី​ឲ្យ​ពណ៌​មាន​ចាប់​ពី​លើ​បំផុត​មក។
ដាក់​អក្សរ​ពណ៌​ផ្កា​នៅ​ក្រោម​គេ​បំផុត​នៃ​អត្ថបទ ដើម្បី​ឲ្យ​ពណ៌​មាន​ដល់​ចុង​អត្ថបទ។
ដូរ​អក្សរ​​ពណ៌បៃតង​ទៅ​តម្លៃ​លេខ​ពណ៌​ដែល​អ្នក​ចង់​បាន។
ចំណាំ ៖​ អាច​យក​កូដ​នេះ​ធ្វើ​ជា​ផ្ទៃ​នៃ​ឃ្លា​ណាមួយ ដោយ​ដាក់​"ជួរ​​អក្សរ​ពណ៌​ក្រហម​នៅ​លើ"​ និង​ដាក់​"អក្សរ​ពណ៌​ផ្កា​នៅ​ក្រោម"​ត្រឹម​ឃ្លា​ណាមួយ​