
ចំណាំ ៖
បើប្លករបស់លោកអ្នកបានដាក់ Popular Posts Widget រួចហើយ
សូមរំលងជំហានមួយនេះចោលចុះ។ និងមួយទៀត
បើអ្នកធ្លាប់ដាក់កូដអ្វីផ្សេងៗឲ្យ Popular Posts Widget នោះ សូមអ្នកចូលទៅដកកូដដែលទាក់ទងនឹង Popular Posts Widget ចោលសិន (តែបើធ្លាប់ដាក់
ប្រកាសពេញនិយម មានផ្ទៃពណ៌ចំរុះ នោះមិនបាច់ដកកូដចេញទេ ព្រោះមិនអីទេ
អាចរំលងទៅអនុវត្តន៍ជំហានទី 2
បាន)។
- នៅក្នុងប្រព័ន្ធ Blogger មាន Popular Posts gadget ស្រាប់រង់ចាំតែលោកអ្នកបើកប្រើតែប៉ុណ្ណោះ
ដូច្នេះលោកអ្នកត្រូវបើកវាអោយដំណើរការជាមុនសិនដោយ ៖
- ចូលទៅ Layout >> Addd a Gadget (សូមមើលរូបខាងក្រោម)
- រមូល (Scroll) ចុះក្រោមរកមើល
Gadget ឈ្មោះថា Popular Posts (សូមមើលរូបខាងក្រោម)
- ចុចលើវាដើម្បីកំណត់លក្ខខណ្ឌអោយកូនកម្មវិធី
Popular Posts Widget
- Title : ជាឈ្មោះ Gadget អ្នកអាចដាក់ជាភាសាខ្មែរបាន
(ប្រកាសពេញនិយម) ឬក៏មិនបាច់ដូរក៏បាន។
- Most
viewed : បង្ហាញចំណងជើងប្រកាសដែលមានអ្នកអានច្រើនជាងគេ
គិតជា ក្នុងសប្ដាហ៍, ក្នុងខែ ឬក៏ គ្រប់ពេល (ចំណែកខ្ញុំ
ខ្ញុំរើសយកគិតជាខែគឺ Last 30 days)
- Show : កំណត់ការបង្ហាញចំណងជើងប្រកាស
ភ្ជាប់មកជាមួយ៖
+ image thumbnail : កំណត់អោយបង្ហាញរូបភាពតូចក្នុងប្រកាសបើមាន
(ត្រូវធីក)
+ snippet : បង្ហាញអត្ថបទសង្ខេបបន្តិចពីក្រោមចំណងជើង
(សូមកុំធីក)
- Display up
to ... post(s) : កំណត់ចំនួនបង្ហាញចំណង់ជើងប្រកាស
(ខ្ញុំយកបង្ហាញចំនួនដប់ (10) ចំណងជើងប្រកាសដែលមានអ្នកអានច្រើន។
- កំណត់រួចសូមចុចប៊ូតុង Save ដើម្បីរក្សាទុក។ រួចអ្នកអាចចាប់ទាញ Popular Posts Widget ទៅដាក់នៅទីតាំងសមរម្យ
ដែលអ្នកចង់ដាក់ (ឧទាហរណ៍ នៅខាងលើគេបំផុតក្នុងផ្នែកខាងស្ដាំ)។
2- ដាក់កូដបន្ថែមឲ្យ Popular Posts Widget ប្រែជាគូប 3D ៖
- ដោយស្ថិតនៅផ្ទាំងគ្រប់គ្រង់ Widget (Layout) ដដែលហ្នឹង អ្នកត្រូវបង្កើត Widget ដែលដាក់កូដ "គូប 3D" មួយរួចយកទៅដាក់ពីលើ Popular Posts Gadget ដោយ ៖
- ចូលទៅ Layout >> Addd a Gadget ។
- រមូល (Scroll) ចុះក្រោមរកមើល
Gadget ឈ្មោះថា HTML/JavaScript (សូមមើលរូបខាងក្រោម)
- បិទភ្ជាប់កូដ "Popular Posts Cube 3D" ខាងក្រោមនេះ ដាក់ក្នុង HTML/JavaScript រួចចុច Save ។
- ចូលដល់ផ្ទាំង Layout វិញ លោកអ្នកអាចចាប់ទាញធាតុក្រាហ្វិក
"Popular Posts Cube
3D" យកទៅដាក់នៅលើជាប់នឹង Popular Posts Gadget ដែលអ្នកបានដាក់កាលជំហានទី 1 រួចហើយនោះ។
- រួចចុចឆ្នុច save arrangement ជាការស្រេច។
កូដ "Popular Posts Cube 3D" សម្រាប់ដាក់ក្នុង HTML/JavaScript
<style
type="text/css">
.cube {
width: 200px; height: 200px;}
a img {
border: none; }
#linksCube
img { width: 100%; height: 100%; }
</style>
<script
src="http://ajax.googleapis.com/ajax/libs/jquery/1.6.1/jquery.min.js"
type="text/javascript"></script>
<script
type="text/javascript"
src="http://accordion-for-blogger.googlecode.com/svn/trunk/jqueryimagecube.js"></script>
<script
type="text/javascript" charset="utf-8">
$(function
() {
$('.popular-posts ul').abupopularcube();
});
</script>
<script
type="text/javascript"
src="http://accordion-for-blogger.googlecode.com/svn/trunk/popularcube.js"></script>
-លោកអ្នកអាចកែរទំហំរូបភាពគូបនោះបានដោយ
៖
- { width:
200px; height: 200px;} : ដូរលេខ
200px ទៅទំហំដែលអ្នកចង់បាន (គិតជា px) លោកអ្នកត្រូវដូរ ឲ្យស្មើគ្នារវាងតម្លៃ width និង height ទើបបានហៅថា
"គូប"។
សង្ឃឹមថាបន្ទាប់ពីបានអនុវត្តន៍តាមជំហានទី 1 និងជំហានទី 2
ប្រាកដជាទទួលបានជោគជ័យ។ ហើយបើលោកអ្នកចង់លុបវាចេញវិញគឺងាយស្រួលទេ
ដោយគ្រាន់តែ remove
Widget ទាំង 2 នោះចោលជាការស្រេច។
នៅមានគន្លឹះប្លកល្អៗ ជាបន្តទៀត មិនទាន់អស់ទេ :D កុំភ្លេចជួយចែករំលែកអត្ថបទនេះផងណា!!! ៕