ថ្ងៃនេះប្លក Idea For Khmer សូមលើកយកគន្លឹះសំខាន់មួយ ក្នុងការកែប្រែ
អក្សរ (Older, Home
Posts) សម្រាប់ខណ្ឌបង្ហាញអត្ថបទដែលនៅទំព័រមុខ
(home) ឬនៅក្នុងជំពូកណាមួយរបស់អត្ថបទ
ឲ្យដូរទៅជាលេខរៀង (numberred
page navigation) វិញ
ដែលងាយស្រួលចុចចូលមើលអត្ថបទទាំងឡាយដែលកប់ជ្រៅបាន
ដោយចុចផ្លោះតាមរយៈលេខទំព័រមុខទាំងនោះ។
ខ្ញុំបានស្វែងរកកូដសម្រាប់ដាក់ numberred page navigation ពីគេហទំព័រនានាជាច្រើន
តែមិនងាយស្រួលសម្រាប់អ្នកដែលមិនចេះ "កូដ" អាចកែប្រែ
និងមិនមានឲ្យជ្រើសរើសច្រើនឡើយ។ ឥឡូវនេះ
ខ្ញុំសូមណែនាំឲ្យលោកអ្នកចូលទៅកាន់ប្លក 24work.blogspot.com ដែលមានមុខងារអាចឲ្យយើងដាក់ numberred page navigation បានយ៉ាងងាយស្រួលមិនស្មុគស្មាញ។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមមើលពីរបៀបដាក់ខាងក្រោមនេះទាំងអស់គ្នា
៖
ដើម្បីឲ្យលោកអ្នកយល់បានច្រើន
ខ្ញុំសូមចែកដំណាក់កាលដាក់ជា 3 គឺ
:
1.ការកំណត់ចំនួនអត្ថបទបង្ហាញនៅក្នុងមួយខណ្ឌៗ
(ផ្ទាំងៗ) ក្នុងប្លក។
2.ការកំណត់
និងការដាក់ធាតុក្រាហ្វិក numberred page navigation។
3.ការសម្អាតកូដមិនសំខាន់
ដែលតោងមកជាមួយធាតុក្រាហ្វិកនានា។
1- ការកំណត់ចំនួនអត្ថបទបង្ហាញនៅក្នុងមួយខណ្ឌៗ
(ផ្ទាំងៗ)ក្នុងប្លក ៖
ចំណាំ ៖
ការកំណត់ចំនួនបង្ហាញក្នុងមួយខណ្ឌៗ នេះសម្រាប់តែអ្នកកំពុងប្រើ template របស់ Blogger ស្រាប់តែប៉ុណ្ណោះ
សម្រាប់អ្នកដែលប្រើ template
ដែលមិនមែនជារបស់
Blogger នោះមិនបាច់អនុវត្តន៍ជំហានមួយនេះក៏បានដែរ។
- ចូលទៅ Setting >> Posts and comments ត្រង់កន្លែង ៖
Show at most
: កំណត់ចំនួនបង្ហាញ
posts ក្នុងមួយខណ្ឌ (ផ្ទាំង) គិតជា posts ឬ days (ខ្ញុំសូមឲ្យអ្នកកំណត់ចំនួន
10 និងរើសយក "posts")។ (សូមមើលរូបខាងលើ)
- កំណត់រួច សូមកុំភ្លេចចុចឆ្នុច (button) Save settings
ដែលមានពណ៌ទឹកក្រូចនៅខាងលើ
ដើម្បីឲ្យ Blogger ទទួលស្គាល់ណា :D។ ការកំណត់ចំនួនបង្ហាញអត្ថបទ (posts) ក្នុងមួយខណ្ឌៗ បានរួចរាល់
អ្នកអាចទៅមើលប្លករបស់អ្នក ប្រាកដជាបង្ហាញតែចំនួន 10 អត្ថបទក្នុងមួយផ្ទាំងតែប៉ុណ្ណោះ។
៙ ការកំណត់ និងការដាក់ធាតុក្រាហ្វិក numberred page navigation ៖
- នោះលោកអ្នកនឹងបានឃើញ
"គំរូ" numberred
page navigation ជាច្រើន
មានរូបរាង និងពណ៌ផ្សេងគ្នាទុកឲ្យជ្រើសរើសទៅតាមតម្រូវការ។
មានច្រើនគំរូ តែវិធីដាក់មានតែមួយទេ សូមមើលឧទាហរណ៍មួយនេះ ៖
- Select
Color Style : សម្រាប់ជ្រើសម៉ូដណាដែលអ្នកពេញចិត្ត
(អាចជ្រើសយកតែមួយគត់)។
- Setting : ការកំណត់
Previous
Page Text : ដូរអក្សរពេលចុចមកក្រោយវិញ
អាចដាក់ថា "ថយក្រោយ"។
Next Page
Text : ដូរអក្សរពេលចុចទីខណ្ឌបន្ទាប់
អាចដាក់ថា "បន្ទាប់"។
Number of
Posts Per Page : ចំនួនបង្ហាញអត្ថបទក្នុងមួយខណ្ឌ
(ផ្ទាំង) ត្រូវដាក់ដូចចំនួនដែលមានរៀបរាប់ខាងលើគឺ 10 ។
Page Num
Count before and after current page : ចំនួនចំនួនខណ្ឌដែលត្រូវបង្ហាញសម្រាប់ចុច ឧទាហរណ៍ 7 ជាដើម។
- កំណត់រួចសូមចុចឆ្នុច Generate រួចចុចឆ្នុច Add to Blogger ដើម្បីដាក់បញ្ចូលទៅក្នុងប្លក។
- នោះអ្នកនឹងឃើញផ្ទាំង Add Page Element សួរបញ្ជាក់ថា
"អ្នកពិតជាចង់ដាក់ Widget នេះមែនឬក៏អត់"។
ចំណាំ :
បើលោកអ្នកឃើញ Logo របស់គេហទំព័រដែលធ្វើ Widget នោះមានន័យថាអ្នកនឹកដាក់ដោយជោគជ័យ
តែបើអត់ឃើញមានទេ សូមបិទរួចចុចដាក់ម្ដងទៀត។
- Select a blog : ជ្រើសប្លកថាអ្នកចង់ដាក់វានៅប្លកណាមួយ
នេះបើសិនអ្នកបានបង្កើតប្លកចាប់ពី 2
ឡើងទៅ ចំពោះអ្នកដែលមានប្លកតែមួយ មិនបាច់ខ្វល់ទេ។
- ត្រង់ Title យើងមិនបាច់ដាក់ឈ្មោះឲ្យវាទេ។
( តែមាន Widget ខ្លះត្រូវដាក់ឈ្មោះទើបងាយស្រួលចំណាំ)
- ចុចឆ្នុច Add Widget ដើម្បីដាក់ចូលប្លករបស់យើង។
(សូមមើលរូបខាងក្រោម)
- ចូលដល់ផ្ទាំង Layout របស់ Blogger វិញ
យើងត្រូវចាប់ទាញ Widget
នោះយកទៅដាក់នៅក្រោម
Blog Post Widget។ (សូមមើលរូបខាងក្រោម)
-រួចចុចឆ្នុច Save arrangement ដែលមានពណ៌ទឹកក្រូច
ដើម្បីចងចាំការកំណត់នេះ។
- សាកចូលមើលប្លកលោកអ្នកថាតើ numberred page navigation វាដំណើរការឬក៏អត់?។
សំគាល់ :
បន្ទាប់ ពីលើអ្នកបានដាក់កូដចូលហើយនោះធាតុក្រាហ្វិក numberred page navigation ដំណើរការជាធម្មតាគ្មានអ្វីចម្លែកទេ
តែបន្ទាន់ពីបានប៉ុន្មានថ្ងៃក្រោមមកនោះលោកអ្នកនឹងឃើញមានបង្ហាញអក្សរតំណចេញមកថា
Blogger Tips And
Tricks|Latest Tips For Bloggers និង
Free Backlinks ដែលនេះជាតំណដែលម្ចាស់អ្នកបង្កើត
Widget នោះ
គាត់ដាក់ដើម្បីឲ្យអ្នកដទៃអាចចូលទៅដាក់ Widget ដែលគាត់បានបង្កើត
ដែលជាភាសាអង់គ្លេសហៅថា (Backlink) នោះ។
៙
ការសម្អាតកូដ ដែលតោងមកជាមួយធាតុក្រាហ្វិកនានា ឧទាហរណ៍ដូចជា Backlink ជាដើម ៖
- ចូលទៅ បើកមើលកូដ Widget ដែលអ្នកចង់លុបអ្វីដែលអ្នកគិតថារំខាន.
- ត្រូវដឹងថាអ្នកចង់លុបអ្វី
ឧទាហរណ៍វាបញ្ចេញពាក្យថា Blogger Tips And Tricks|Latest Tips
For Bloggers និង Free Backlinks ដូចនេះអ្នកត្រូវចម្លងពាក្យមួយចំនួន
ដែលអ្នកគិតថាអាចរកវាឃើញក្នុង "កូដ" របស់ Widget នោះ ដោយប្រអប់ស្វែងរបស់ Browser ដោយចុច Ctrl+F ។
- ជាលទ្ទផលយើងរកឃើញកូដ 2 ជួរដែលធ្វើឲ្យចេញអក្សរ Backlinks នោះគឺ
Blogger Tips
And Tricks|Latest Tips For Bloggers
ចេញកូដជា
<a
href="http://24work.blogspot.com/" target="_blank"
title="Grab this"><img
src="http://24work.ucoz.com/24work-blogspot/www.24work.blogspot.com.png"
alt="Blogger Tips And Tricks|Latest Tips For Bloggers"
border="0" style="position: fixed; bottom: 10%; right: 0%; top:
0px;" /></a>
Free
Backlinks
ចេញកូដជា
<a
href="http://24work.blogspot.com/" target="_blank"
title="Free Backlinks"><img
src="http://24work.ucoz.com/24work-blogspot/www.24work.blogspot.com.png"
alt="Free Backlinks" border="0" style="position:
fixed; bottom: 10%; right: 0%;" /></a>
- លោកអ្នកត្រូវលុបកូដទាំងពីរ
ជួរនោះចោលជាការស្រេច។ ឯខ្ញុំវិញក៏លុបដែរ ព្រោះវាចេញមកធ្វើឲ្យប្លកខ្ញុំមើលទៅមិនស្អាត ដូច្នេះខ្ញុំត្រូវតែលប់ចេញ សង្ឃឹមថាអ្នកបង្កើតមិនខឹងនឹងខ្ញុំទេ ហេសហេ
:D។
៚៚៚៚ចប់៚៚៚៚
សរុបមកការដាក់ ធាតុក្រាហ្វិក numberred page navigation មានការងាយស្រួលណាស់
មិនពិបាកស្មុគស្មាញដូចខ្ញុំបានរៀបរាប់ខាងលើមកទេ
តែនេះបើសិនអ្នកបានអាននិងយល់នោះ អ្នកប្រាកដជាទទួលលទ្ធផលល្អដូចបំណង
ព្រោះអីយើងបានដាក់ដោយត្រឹមត្រូវ
និងបានដកកូដមិនត្រូវការមួយចំនួនចេញវិញ។
ជួបគ្នានៅអត្ថបទគន្លឹះប្លកក្រោយៗទៀត ៕




