
1.ដាក់ Facebook Like Box ជាលក្ខណៈលឹប/លៀននៅចំហៀងប្លក (PopOut)
2.របៀបដាក់ Facebook Like Box សម្រាប់ Blogspot
នៅក្នុងគន្លឹះនេះ
ខ្ញុំនឹងបង្ហាញអំពីរបៀបដាក់បង្ហាញរូបអ្នកចុចតាមដានតាមរយៈ Google Plus (G+) វិញម្តង ដោយកាលពីមុន Google+ មិនទាន់បានអនុញ្ញាតិឲ្យមានលក្ខណៈបែបនេះទេ
ខណៈ Facebook មានតាំងពីយូរហើយ។ Google+ គឺជាបណ្ដាញសង្គមដែល Google បង្កើតឡើងដើម្បីផ្សារភ្ជាប់សេវាកម្មរបស់ Google ទាំងឡាយដូចជា YouTube, ប្រព័ន្ធផ្ញើដំណឹងជាដើម
។
បើចង់ដាក់សូមមើលពីរបៀបខាងក្រោមនេះ៖
៙
របៀបដាក់ធាតុក្រាហ្វិក Google+
Followers ៖
-
តំរូវការដែលសំខាន់បំផុតនោះគឺ លោកអ្នកត្រូវចូលទៅបើកប្រើសេវាកម្ម Google Plus (G+) ឲ្យរួចរាល់ជាមុនសិន
បើមិនទាន់បានប្រើ https://plus.google.com/
។
- ចូលទៅ Layout >> ចុច Add s Gadget ។
- ត្រង់តាប Basics នោះលោកអ្នកនឹងបានឃើញធាតុក្រាហ្វិក
Google+ Followers សូមចុចលើវា។
- ផ្ទាំងកំណត់ Google+ Followers បានបង្ហាញឡើង ត្រង់កន្លែង Title អ្នកអាចដាក់ជាពាក្យផ្សេងបាន ឧទាហរណ៍ :
"តាមដានតាមរយៈ G+"
ជាដើម។
- រួចចុចឆ្នុច
Save ដើម្បីទទួលយក។
-
បន្ទាប់ពីចុចកំណត់ធាតុក្រាហ្វិក Google+ Followers រួចហើយ សូមលោកអ្នកចាប់ទាញ
យកទៅដាក់ត្រង់កន្លែងសមគួរក្នុងផ្នែក Layout របស់ប្លកលោកអ្នកជាការស្រេច។
-
សាកបើប្លករបស់លោកអ្នកមើលថាតើ Google+ Followers ល្អដូចការដាក់ Facebook Like Box ដែរឬទេ? :D។
លទ្ធផលនិងរូបរាងធាតុក្រាហ្វិក
Google+ Followers
ការដាក់ធាតុក្រាហ្វិក Google+ Followers គឺជាអ្វីដែលខ្ញុំក៏ដូចជាអ្នកប្រើប្រាស់
Blogger ទាំងអស់ចង់បានយូរហើយ :)
ឥឡូវនេះបានមកដល់មែន។ នាំគ្នាដាក់ទាំងអស់គ្នាទៅ
ដើម្បីមានអ្នកចុចគាំទ្រម្ចាស់ប្លក។
ជួបគ្នាលើកក្រោយទៀតជាមួយគន្លឹះប្លកល្អ៕