
បើចំពោះលោកអ្នកដែលប្រើប្រអប់បញ្ចេញមតិដែលមានស្រាប់របស់ Blogger នោះគឹមានភាពងាយស្រួលដឹងថាមានគេដាក់មតិក្នុងប្លកយើងណាស់
ដោយមិនបាច់ទៅបើករកក្នុង Email នោះទេ
គឺវាបង្ហាញក្នុង Blogger
ស្រាប់។
ក្នុងគន្លឹះនេះខ្ញុំសូមបង្ហាញអំពីការដាក់ widget (ធាតុក្រាហ្វិក)
អ្នកដែលបានបញ្ចេញមតិក្នុងប្លកលោកអ្នក
ដើម្បីងាយស្រួលដល់ម្ចាស់មតិអាចចុចចូលទៅមើលមតិដែលគេបានដាក់កន្លងមក។
នៅក្នុងប្រព័ន្ធ Blogger
មាន widget មួយឈ្មោះថា Recent Comments ដែលមានតួនាទីដាក់បង្ហាញមតិ
តែដោយសារវាមិនសូវស្អាត និង ចំណាយទីកន្លែងធំ ដូច្នេះខ្ញុំសូមណែនាំឲ្យលោកអ្នកប្រើ
RSS widget វិញ វាងាយស្រួល ចំណេញទីកន្លែង
និងមានល្បឿនបើកបានលឿន។ សូមមើលរបៀបដាក់ខាងក្រោមនេះ៖៙
ធាតុក្រាហ្វិកអ្នកដែលបានបញ្ចេញមតិមាន 2
ប្រភេទគឺ៖
1. ការដាក់ធាតុក្រាហ្វិក Recent Comments ដែលមានស្រាប់ក្នុង Blogger ៖
- ចូលទៅ Layout >> ចុច Add s Gadget ។
- ចុចលើតាប More Gadgets រួចវាយពាក្យស្វែងរកថា Recent Comments ក្នុងប្រលោះស្វែងរក។ -
នោះលោកអ្នកនឹងឃើញ Recent
Comments widget បង្ហាញឡើង សូមចុចលើវាដើម្បីកំណត់មុខងារឲ្យ
Recent Comments។
- (ការកំណត់មុខងារគឺងាយស្រួល
ដោយមានបង្ហាញគំរូសាកល្បងនៅទីនោះស្រាប់ សូមកំណត់ដោយខ្លួនឯងចុះ)។
- បន្ទាប់ពីចុចកំណត់ធាតុក្រាហ្វិក Recent Comments រួចហើយ សូមលោកអ្នកចាប់ទាញ
យកទៅដាក់ត្រង់កន្លែងសមគួរក្នុងផ្នែក Layout របស់ប្លកលោកអ្នកជាការស្រេច។
៙
ធាតុក្រាហ្វិកអ្នកដែលបានបញ្ចេញមតិដោយប្រើ Feed ៖
ធាតុក្រាហ្វិក Feed ធ្លាប់បាននិយាយម្ដងរួចមកហើយក្នុងប្លក Idea for Khmer នេះ
កាលនោះខ្ញុំនិយាយអំពីការប្រើ Feed ដើម្បីបន្តផ្ទាល់ចំណងជើងអត្ថបទរបស់ប្លក/គេហទំព័រដទៃ
យកមកបង្ហាញក្នុងប្លករបស់យើង ។
តែក្នុងពេលនេះយើងក៏អាចប្រើ Feed ដើម្បីបង្ហាញ
អ្នកដែលបានដាក់មតិបានផងដែរ ហើយល្អជាងការដាក់ Recent Comments ខាងលើ ដូចនេះខ្ញុំសូមឲ្យលោកអ្នកប្រើ
Feed ជំនួស Recent Comments វិញ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នក។
- ចូលទៅ Layout >> ចុច Add s Gadget ។
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា
Feed រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
អំពីតំណមតិជាប្រភេទ
Feed៖
http://ideaforkhmer.blogspot.com//feeds/comments/default
- *លោកអ្នកត្រូវដូរពាក្យ ideaforkhmer ទៅជាឈ្មោះប្លករបស់លោកអ្នកវិញ។
- ចម្លងតំណមតិជាប្រភេទ RSS ដាក់ចូល រួចចុចឆ្នុច Continue។ **
**បើដាក់បានត្រឹមត្រូវនោះលោកអ្នកនឹងឃើញផ្ទាំងកំណត់
Feed បង្ហាញជាបន្តទៀត។
- Tittle : ជាឈ្មោះរបស់ធាតុក្រាហ្វិក Feed ដែលត្រូវដាក់ ឧទាហរណ៍ :
មតិយោបល់មិត្តអ្នកអាន។
- Show : ការបង្ហាញ
items : ចំនួនបង្ហាញ ច្រើនបំផុត 5
item dates :
កាលបរិច្ឆេត
item
sources/authors : ឈ្មោះម្ចាស់តំណនិមួយៗ
Open links
in new windows : កំណត់ឲ្យបើកទៅផ្ទាំងកម្មវិធី
Browser ថ្មី
- កំណត់រួចរាល់សូមចុចឆ្នុច Save។ បន្ទាប់ពីចុចកំណត់ធាតុក្រាហ្វិក Feed រួចហើយ សូមលោកអ្នកចាប់ទាញ
យកទៅដាក់ត្រង់កន្លែងសមគួរក្នុងផ្នែក Layout របស់ប្លកលោកអ្នកជាការស្រេច។
បើប្លកលោកអ្នកមានអ្នកដាក់មតិច្រើន
គួរតែដាក់ធាតុក្រាហ្វិកអ្នកដែលបានបញ្ចេញមតិ ដើម្បីងាយស្រួលបង្ហាញដល់ម្ចាស់មតិ
ឲ្យបានដឹងថាមានអ្នកណាខ្លះបានដាក់មតិកន្លងមក។
ជួបគ្នាលើកក្រោយទៀតជាមួយគន្លឹះប្លកល្អៗ អរគុណដែលបានចូលមើល៕