ការដាក់ប៊ូតុង Social Bookmark (ការចុចចូលចិត្តដើម្បីចំណាំទុកទៅថ្ងៃក្រោម
ក្នុងគណនីបណ្ដាញសង្គម) គឺជារឿងសំខាន់ណាស់, កុំថាឡើយគេហទំព័រនានាដែលមានអ្នកចូលមើលច្រើន
សូម្បីតែប្លកតូចៗក៏ត្រូវដាក់ដែរ
ព្រោះវាងាយស្រួលដល់អ្នកអានគេអាចចុច "ចូលចិត្ត"
នៅក្នុងប្លកយើងបាននិងអាចចែករំលែកទៅកាន់បណ្ដាញផ្សេងៗទៀត។
ប្លករបស់អ្នក មើលទៅកាន់តែពេញលក្ខណៈ
ជាមួយប៊ូតុងបណ្ដាញសង្គមល្បីៗដូចជា : Facebook, Twitter, Google Plus (G+) និង AddThis។
នៅក្នុងគន្លឹះនេះនឹងបង្ហាញពីរបៀបដាក់
"កូដ" របស់សេវាកម្ម Add This ដែលមកជាមួយប៉ូតុងចូលចិត្ត
3 បណ្ដាញសង្គមល្បីៗ
ដាក់នៅពីក្រោមចំណងជើងអត្ថបទ និង
អាចដាក់នៅខាងក្រោមបំផុតនៃអត្ថបទបានទៀត។
ដូច្នេះដើម្បីដឹងថាមានប្រយោជន៍យ៉ាងណានោះ
សូមមើលពីរបៀបដាក់ខាងក្រោមនេះ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នក។
- បម្រុងទុក Template ប្លកជាមុនសិន
ដើម្បីបង្ការការថ្លោះធ្លោយ ឬ
នៅពេលលោកអ្នកដូរចិត្តឈប់ប្រើកូដនេះវិញ។
- ចូលទៅ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
កូដប៊ូតុងចូលចិត្ត
Facebook, Twitter, G+ និង Add This ជារបាផ្ដេក
»»ដាក់ប៊ូតុងចូលចិត្តបណ្ដាញសង្គមខាងលើ
ឬ ខាងក្រោមអត្ថបទប្លក ៖
- ត្រូវប្រាកដថាអ្នកបានចុចធីកលើ Expend Widget Templates
- ស្វែងរកស្លាកថា <data:post.body/>
(បើចង់លឿនសូមចុច
: F3 ឬ Ctrl + F រួចវាយ
ពាក្យស្វែងរកខាងលើ ក្នុងប្រអប់ស្វែងរករបស់ Browser។
- ចម្លង "កូដ"
យកទៅបិទភ្ជាប់ពីលើ ឬ ពីក្រោម ស្លាក
<data:post.body/>
រួចចុចប៊ូតុង
Preview ដើម្បីមើលសាកសិន
បើត្រឹមត្រូវហើយសូមចុច Save Template ជាការស្រេច។។ (សូមមើលរូបខាងក្រោម)
នេះជាលទ្ធផលដែលទទួលបានពេលបិទពីក្រោម៖
នេះជាលទ្ធផលដែលទទួលបានពេលបិទពីលើអត្ថបទ៖
ចំណាំ៖
លោកអ្នកមិនអាចដាក់ខាងលើផងខាងក្រោមផង អត្ថបទព្រមគ្នាបានទេ។
»»ដាក់ប៊ូតុងចូលចិត្តបណ្ដាញសង្គមនៅរបាជើង
(Post Footer) អត្ថបទប្លក ៖
បើអ្នកគិតចង់ដាក់វានៅត្រង់របាជើងអត្ថបទនោះ
សូមបន្តមើលរបៀបដាក់ខាងក្រោមនេះទៀត។
លោកអ្នកអាចដាក់វានៅរបាជើងបានព្រមជាមួយ ខាងលើឬខាងក្រោម អត្ថបទបាន
មានន័យថា : ដាក់ខាងលើអត្ថបទ + របាជើងអត្ថបទ ឬក៏ ដាក់ខាងក្រោមអត្ថបទ +
របាជើងអត្ថបទ ។
- ត្រូវប្រាកដថាអ្នកបានចុចធីកលើ Expend Widget Templates
- ស្វែងរកស្លាកថា
តែបើអ្នកមិនឃើញវា
ពាក្យស្វែងរកខាងលើ ក្នុងប្រអប់ស្វែងរករបស់ Browser។
- ចម្លង "កូដ"
ដដែលខាងលើហ្នឹង! យកទៅបិទភ្ជាប់ពីក្រោម ស្លាក "ណាមួយខាងលើដែលអ្នករកឃើញ"
រួចចុចប៊ូតុង Preview ដើម្បីមើលសាកសិន
បើត្រឹមត្រូវហើយសូមចុច Save Template ជាការស្រេច។ (សូមមើលរូបខាងក្រោម)
លទ្ធផលដែលទទួលបានគឺ៖
សង្ឃឹមថា លោកអ្នកប្រាកដជាអាចដាក់
"ប៊ូតុងចូលចិត្តបណ្ដាញសង្គម Facebook, Twitter, G+ និង Add
This" ខាងលើឬខាងក្រោមអត្ថបទប្លក
របស់លោកអ្នកបានជោគជ័យ នៅទីតាំងដែលអ្នកចង់ដាក់ជាមិនខាន។