ប្លក idea For Khmer បានលើកបង្ហាញពីរបៀបដាក់ឆ្នុច (button) ចែករំលែករបស់បណ្ដាញសង្គមល្បីៗដូចជា Facebook, Twitter, Pinterest ជាហូរហែកន្លងមកហើយ។
ក្នុងអត្ថបទគន្លឹះនេះដែរ ខ្ញុំសូមបង្ហាញជូន
"ពីរបៀបដាក់ឆ្នុចបណ្ដាញសង្គមខាងក្រោយអត្ថបទ"
ជាលក្ខណៈផ្លូវការ ចេញពីសេវាកម្ម AddThis ផ្ទាល់តែម្ដង
។ ងាយស្រួលនឹងអនុវត្តន៍តាមបាន សូមមើលខាងក្រោមនេះ ៖
៙ ដាក់ឆ្នុចចែករំលែកបណ្ដាញសង្គមរបស់
AddThis នៅខាងក្រោមអត្ថបទ (ផ្លូវការ) ៚
-
មុនដំបូងបំផុតលោកអ្នកត្រូវកត់ត្រាចូល (log in) ក្នុងគណនី
Blogger របស់អ្នកឲ្យហើយជាមុនសិន
ដើម្បីងាយស្រួលអនុវត្តន៍។
-
សូមចុចលើឆ្នុច Free
Get Started ដើម្បីចូលទៅកំណត់
Widget ។
- ត្រង់កន្លែង Get sharing button for សូមរើសយក Blogger ។
- ត្រង់កន្លែង Select style មានជម្រើសឲ្យជ្រើសរើស 4 ប្រភេទ
តែខ្ញុំសូមរើសយកជម្រើសលើគេ (ឆ្នុចផ្ដេក) ។ ចំណាំ : Style និមួយៗមានទីតាំងបង្ហាញក្នុងប្លកខុសៗគ្នា។
- ត្រង់កន្លែង Preview កន្លែងសម្រាប់បង្ហាញសាកមើលពីទម្រង់ Styleនិមួយៗ។
-
បើពេញចិត្តមួយណាចុចមួយហ្នឹងទៅ រួចចុចលើឆ្នុច Install Blogger Widget
។
(សូមមើលរូបខាងក្រោម)
-
បើលោកអ្នកបានកត់ត្រាចូលប្លកមុនហើយនោះ គឺវានឹងបង្ហាញដល់ផ្ទាំង Add Page Element ភ្លាម។
- ត្រង់កន្លែង Select a blog ជាកន្លែងអាចឲ្យជ្រើសដាក់ទៅកាន់ប្លកណាមួយ
(នេះបើសិនលោកអ្នកមានប្លកច្រើន) ។
- ត្រង់កន្លែង Title ជាកន្លែងដាក់ឈ្មោះឲ្យ Widget (ធាតុក្រាហ្វិក) ចំពោះ Widget នេះសូមកុំដាក់ឈ្មោះ ត្រូវលុបឈ្មោះចោល។
- កំណត់រួចចុច
Add Widget ដើម្បីសម្រេចដាក់បញ្ចូលទៅក្នុងប្លក។
-
ចូលដល់ផ្ទាំងគ្រប់គ្រប់ Layuot សូមចាប់ទាញ AddThis Widget យកទៅដាក់នៅទីតាំងខាងក្រោយគេ (សូមមើលតាមរូបខាងក្រោម),
រួចចុច Save arrangement ដើម្បីចងចាំ។
-
ចប់ការការដាក់ AddThis
Widget ជាផ្លូវការ, សូមចូលទៅមើលប្លកលោកអ្នកថាតើដើរឬអត់
ចំណាំ :
បើចង់ដក់ AddThis
Widget ចេញវិញគ្រាន់តែ
remove ចេញជាការស្រេច៕