សួស្ដី!
បើតាមការសង្កេតឃើញកន្លងមកអំពីអ្នកសរសេរប្លកជនជាតិខ្មែរ
កាលពីឆ្នាំមុនៗមានសន្ទុះរីកចម្រើនគួរសមនិងគគ្រឹកគគ្រេង តែមកដល់ពេលនេះ
(2012) ការបង្កើតប្លកថ្មីៗ
និងការសរសេរហាក់ដូចជាមិនមានសន្ទុះទៅមុខទេ បែរជាថតចុះអ្នកសរសេរ
និងអ្នកបង្កើតថ្មី។ មូលហេតុដែរថមថយមកពីមានអ្នកតាម hack តាមបំផ្លាញ និង
សរសេរល្មើសគោលការណ៍ដែលក្រុមហ៊ុនគេដាក់អោយ (Wordpress) និង មួយវិញទៀតអ្នកសរសេរខ្លះមិនមានពេលវេលាគ្រប់គ្រាន់
(រវល់រកពេលជុះគ្មាន) :D
ដើម្បីសរសេរប្លកផ្ទាល់ខ្លួន។
តែបើតាមខ្ញុំយល់កត្តាដែលធ្វើអោយអ្នកសរសេរប្លកខ្មែរមិនសូវរីកចម្រើន
មកពីប្លកគឺជាការសរសេរតែនិពន្ធ វាខុសគ្នានិង Facebook ដែលជាបណ្ដាញសង្គមសម្រាប់ទំនាក់ទំនង
ជជែកគ្នាលេង បង្អួតរូបថតគ្នា
ដែលជាការនិយមបន្ទាប់ពីការជជែកគ្នាតាមទូរស័ព្ទ។
ខ្ញុំសូមមិននិយាយទៀតទេរឿងចំណូលចិត្តយុវវ័យខ្មែរ។
បាទកាលពីលើកមុនខ្ញុំធ្លាប់បានសរសេរអត្ថបទមួយដែលនិយាយអំពី
"របៀបដាក់ Facebook
Like Box សម្រាប់ Blogspot" លើកនេះសូមបង្ហាញរបៀបដាក់ Facebook Like Box ដដែលហ្នឹងតែមានលក្ខណៈពិសេសត្រង់
ផ្ទាំង Facebook Like Box
លឹបចូលនៅកៀនខាងប្លក
នៅពេលដែលយើងយក Corsor
ដាក់លើពាក្យ Facebook ដែលនៅផ្នែកចំហៀងប្លកនោះវានឹងពន្លៀនផ្ទាំង
Facebook Like Box ចេញមកភ្លែត
ដែលវាធ្វើអោយចំណេញទីកន្លែងរបស់ប្លក។ សូមមើលរបៀបដាក់ខាងក្រោមនេះ៖
របៀបបង្កើតទំព័រនៅ
Facebook
- លោកអ្នកត្រូវមានគណនី Facebook អោយហើយជាមុនសិន
- ចូលទៅក្នុងគណនី Facebook របស់អ្នក រួច Scroll ចុះទៅក្រោមបំផុត នោះនឹងឃើញពាក្យថា
បង្កើតមួយទំព័រ ចុចទីនេះចូលទៅបង្កើតមួយទំព័រ ។ (មើលរូបខាងក្រោមនេះ)
- សូមរើសយកប្រភេទទំព័រណាមួយ
ដែលត្រូវអត្ថន័យរបស់ទំព័រមានដូចជា៖
»»ទីតាំងពាណិជ្ជកម្ម
»»ក្រុមហ៊ុន /
អង្គការ / វិទ្យាស្ថាន
»»ផលិតផល
»»អ្នកសិល្បៈ /
តន្ត្រីករ / ជនល្បីល្បាញ
»»ការកម្សាន្ត
»»សហគមន៍
- ជំហានបន្ទាប់គឺត្រូវធ្វើតាមការណែនាំទៅតាមប្រភេទទំព័រនោះរហូតដល់ចប់
នោះអ្នកនឹងបាន
ទំព័រមួយជាមិនខាន។
- បន្ទាប់ពីបង្កើតទំព័ររួចហើយ
ត្រូវចំលង URL របស់ទំព័រនោះទុកសិន
(មើលរូបខាងក្រោមនេះ)
ដាក់បញ្ចូល jQuery Plugin ទៅក្នុង template ប្លករបស់អ្នក
មុននឹងចាប់ផ្ដើមដាក់ Widget ក្នុងប្លក អ្នកត្រូវដាក់បញ្ចូល Code jQuery Plugin ទៅក្នុង template ប្លករបស់អ្នកជាមុនសិន បើសិន template ប្លកអ្នកមិនទាន់មាន។ តែបើសិន template ប្លកអ្នកមានរួចហើយសូមរំលងជំហាននេះចោលចុះ។
- ចូលទៅកាន់ Template >> Edit HTML >>
Proceed (សូមមើលរូបខាងក្រោម)
- ស្វែងរកពាក្យថា
: </head> (បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយពាក្យ
</head> ក្នុងប្រអប់ស្វែងរក)
(សូមមើលរូបខាងក្រោមនេះ)
- ចំលង code យកទៅ Paste ដាក់ពីខាងលើពាក្យថា
</head> ដោយទុកចន្លោះមួយបន្ទាត់
ឬមិនបាច់ទុកក៏បានដែរ (សូមមើលរូបខាងក្រោមនេះ)
កូដ jQuery Plugin
<script
src="https://ajax.googleapis.com/ajax/libs/jquery/1.7.1/jquery.min.js"></script>
ការដាក់ Widget Facebook Like Box ជាលក្ខណៈលឹប/លៀននៅចំហៀងប្លក (PopOut)
- ចូលទៅកាន់ New Static Facebook Popout LikeBoxWidget Version 2 នោះលោកអ្នកនឹងឃើញ
អោយមានការកំណត់មុខងារ Widget
Facebook Like Box ដូចរូបខាងក្រោម
អំពីមុខងារ Widget Facebook Like Box ៖
- Facebook
Page url : សម្រាប់ដាក់បញ្ចូលអាសយដ្ឋានទំព័ររបស់អ្នក
(ត្រូវដាក់)
- Width : កំណត់ទំហំកំពស់របស់ផ្ទាំង
(ខ្ញុំដាក់ 295 px)
- Height : កំណត់ទំហំកំពស់របស់ផ្ទាំង
(ខ្ញុំដាក់ 270 px)
- Likebox
Color Scheme : ជាផ្ទៃពណ៌ (Dark ពណ៌ក្រមៅ), (Light ពណ៌ស)
- LikeBox
Position : ទីតាំងរបស់ Widget (ខ្ញុំរើសយក Right)
- Offset : កន្លែងនេះខ្ញុំអត់ដឹងដែរទេ ហេសហេ
:D (ទុកចោលមិនកែប្រែ)
- Likebox
Background Color : ផ្ទៃពណ៌ខាងក្រោយរបស់
Widget (ខ្ញុំយកពណ៌ខ្មៅ
ត្រូវនឹងប្លកខ្ញុំ)
- Likebox
Border Color : ដាក់ពណ៌បន្ទាត់ជុំវិញ
(ខ្ញុំយកពណ៌លឿង)
- FB Badge
Color : ជាពណ៌របស់ផ្លាក
Facebook (ខ្ញុំយកពណ៌ទឹកក្រូច)
- បើកំណត់រួចរាល់អស់ហើយសូមចុចប៊ូតុង Generate ។
- រួចបន្តចុចប៊ូតុង Add To Blogger បន្តទៀត។
- ចុចប៊ូតុង Add Widget ដើម្បីដាក់ចូលប្លករបស់អ្នក
រើសទីតាំងដាក់ក្នុងប្លក
(ខ្ញុំដាក់វានៅផ្នែកខាងស្ដាំនៅខាងក្រោមគេក្នុងជួរ Widget) ។
- ចុចប៊ូតុង Save arragement ជាការបញ្ចប់។
សង្ឃឹមថាការរៀបរាប់របស់ខ្ញុំធ្វើអោយអ្នកទើបបង្កើតប្លកថ្មីថ្មោង
យល់និងអាចធ្វើបាន។ សូមរីករាយជាមួយ Widget Facebook Like Box ដែរមានលក្ខណៈ លឹប/លៀន នៅចំហៀងប្លក (PopOut) របស់អ្នក។