Navbar គឺជារបាដែលឋិតនៅខាងលើបង្អស់នៃទំព័រប្លក
ដែលមានតួនាទីអាចឲ្យយើងស្វែងរក តាមដាន ចែករំលែកដំណឹងទៅកាន់មនុស្សដទៃ
រាយការណ៍បទល្មើស អាចចុចទៅមើលប្លកផ្សេងៗទៀត ជាដើម។ មូលហេតុដែលអ្នកប្រើ blogger ចង់បិទ Navbar មកពីមើលទៅដូចមិនសូវសម
ព្រោះជាទូទៅគេហទំព័រមិនដែលមាន Navber អីទេ
ហើយណាមួយដោយសារតែនៅក្នុង Navber មានមុខងារ Report Abuse (រាយការណ៍បទល្មើស)
នោះធ្វើអោយម្ចាស់ប្លកចង់បិទវាខ្លាំងណាស់។
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នក
- ចូលទៅកាន់ Layout >> ចុចលើពាក្យ Edit របស់ Navbar ដែលជាទូទៅវាឋិតនៅខាងលើគេ
(សូមមើលរូបខាងក្រោម)
- នោះលោកអ្នកនឹងបានឃើញផ្ទាំងកំណត់របស់
Navber សូមចុចយក Off ដើម្បីបិទមុខងារ Navbar រួចចុច Save ជាការស្រេច។
(សូមមើលរូបខាងក្រោម)
ពេលនេះលោកអ្នកលែងបានឃើញ Navbar ទៀតហើយសូមរីករាយជាមួយការសរសេរតែងនិពន្ធរបស់អ្នកទៀតចុះ៕
.png)
