ខ្ញុំសូមជូនគន្លឹះមួយដ៏សំខាន់
និងមានប្រយោជន៍ណាស់ដែរ ក្នុងការជួយទប់កុំអោយអ្នក Report (រាយការណ៍) ប្រាប់ទៅ Google បានដោយងាយៗពេក។ មានន័យថាយើងលាក់ Blogger Navbar ដែរមានប៊ូតុង Report Abuse ចោលដើម្បីកុំអោយមានអ្នក Report ឆៅៗពេក
ឧទាហរណ៍៖មានអ្នកចូលមើលប្លករបស់យើង
តែគេមិនពេញចិត្តនឹងអត្ថបទរបស់យើង គេចង់រាយការណ៍ទៅអោយGoogle ដោយតាមរយៈ ប៊ូតុង Report Abuse នេះឯង
ឬក៏មានអ្នកស៊ីឆ្អែតអត់ការងារធ្វើ រពឹសដៃដើរ Report ក្នុងគោលបំណងបំផ្លាញអ្នកសរសេរប្លកខ្មែរយើង
សូមរំលឹកថាមានប្លកខ្មែរយើងជាច្រើនដែរនៅ Wordpress ត្រូវជនមិនស្គាល់អតសញ្ញានធ្វើការ
Report បិទប្លកខ្ទេចខ្ទីអស់ជាច្រើនមកហើយ
រួមទាំងរបស់ខ្ញុំផងដែរ សូមមើលអត្ថបទ ផ្តើមសាជាថ្មីជាមួយ BlogSpot និង ខ្មែរយើងឥឡូវសំបូរ Hacker មិនធម្មតាទេ ។
គន្លឹះដែរខ្ញុំកំពុងនិយាយនេះ គឺអាចបិទ ប៊ូតុង Report Abuse ដែរនៅលើក្បាលប្លករបស់អស់លោកដើម្បីកុំអោយគេ
"ចុច" តែប៉ុណ្ណោះ មិនអាចមិនអោយគេ Report ទាំងស្រុងបានទេ
ព្រោះអីមានកន្លែងផ្សេងទៀតដែរគេអាច Report ទៅអោយ
Google បាន តែក៏ជួយ "ទប់"
មិនអោយបានដោយងាយៗដែរ :D ។
សូមអនុវត្តន៍ទាំងអស់គ្នា៖
នេះជា Blogger Navbar ដែរខ្ញុំចង់ អោយអ្នកទាំងអស់គ្នា
លាក់វាចោល
កូដដែរត្រូវយកទៅលាក់
Blogger Navbar
#navbar-iframe { height:0px; visibility:hidden; display:none }
2- ចូលទៅកាន់ Template >> Edit HTML >>
Proceed (សូមមើលរូបខាងក្រោម)
3- ស្វែងរក code ថា : <b:skin><![CDATA (បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយពាក្យ
<b:skin><![CDATA
ក្នុងប្រអប់ស្វែងរក)
4- ចំលង code យកទៅ
Paste ដាក់ពីខាងក្រោមពាក្យថា <b:skin><![CDATA ដោយទុកចន្លោះមួយបន្ទាត់ និង
ទុកសញ្ញា /* ដូចរូបខាងក្រោម (សូមមើលរូប)
រួចចុចប៊ូតុង
ជាកាស្រេច សាកបើកប្លកមើលថាដំណើរការត្រូវអត់៕
បន្ទាប់ពីអនុវត្តន៍រួចមក ឃើញថា
លែងឃើញមាន Blogger Navbar ទៀតហើយ ហើយក៏លែងមានប៊ូតុង Log in ដូចមុនទៀតដែរ។ ដើម្បីចូលទៅក្នុងគណនី Blogspot របស់លោកអ្នកគឺចូលទៅតាម www.blogger.com វិញ សូមរីករាយដោយគ្មាន Blogger Navbar :D ៕