
"ឈ្មោះប្លក" បង្ហាញមុន
"ចំណងជើងអត្ថបទ" (មិនល្អ)
"ចំណងជើងអត្ថបទ" បង្ហាញមុន
"ឈ្មោះប្លក" (ល្អ)
រូបខាងលើយើងឃើញថា
"ឈ្មោះប្លក" បង្ហាញមុន "ចំណងជើងអត្ថបទ" មិនល្អ
ព្រោះវាធ្វើឲ្យអ្នកស្វែងរកអាចរំលងការមើល "ចំណងជើង"
អត្ថបទរបស់យើងដោយសារតែឈ្មោះប្លកមិនទាក់ទងនិងពាក្យដែលគេស្វែងរក។
រូបបន្ទាប់គឺល្អ ព្រោះជាទូទៅអ្នកស្វែងរកគេមើល (អាន) ពីឆ្វេងទៅស្ដាំ
ដូច្នេះគែនឹងឆាប់ឃើញនូវអ្វីដែលទាក់ទងនឹងការស្វែងរករបស់គេ។
៙
របៀបប្ដូរស្លាកចំណងរបស់ប្លកលោកអ្នកដើម្បីបង្កើនប្រសិទ្ធភាព SEO ៖
- កត់ត្រាចូល (Log in) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលទៅផ្ទាំង Template >> Edit HTML
- ដើម្បីស្វែងរកកូដអ្វីមួយដែលមានក្នុង
template យើងត្រូវចុចលើកូដក្នុង template (ត្រង់កន្លែងណាក៏បាន) ហើយចុចលើក្ដារចុច Ctrl+F នោះប្រអប់ស្វែងរកនឹងបង្ហាញឡើង។
- ស្វែងរកកូដ <title><data:blog.pageTitle/></title>
- ឃើញហើយ
សូមជំនួសដោយកូដខាងក្រោយនេះ
<b:if
cond='data:blog.pageType == "index"'>
<title><data:blog.title/></title> <b:else/>
<title><data:blog.pageName/> |
<data:blog.title/></title> </b:if>
- រួចចុច Save Template ដើម្បីចង់ចាំ។
ចំណាំ ៖
បន្ទាប់ពីការដាក់កូដចូល template ហើយវាមិនទាន់ធ្វើឲ្យម៉ាស៊ីនស្វែងរកបង្ហាញតាមការដូររបស់យើងភ្លាមៗនោះទេ
រង់ចាំប៉ុន្មានថ្ងៃទៀតទើបម៉ាស៊ីនស្វែងរកបង្ហាញតាមការកែប្រែរបស់យើងបាន៕