អ្នកណាក៏ដូចអ្នកណាដែរ តែងតែចង់ឲ្យអ្នកដែលកំពុងចូលមើលប្លក
(កំណត់ហេតុបណ្ដាញ) របស់ខ្លួន នៅមើលឲ្យបានយូរ។ តើមានដែរ! អ្នកដែលបង្កើតប្លកសរសេរពីនេះពីនោះហើយ
បែរជាមិនចង់ឲ្យអ្នកចូលមើលកើនឡើងលឿន? ដូច្នេះដើម្បីឲ្យអ្នកអានគេនៅមើលប្លករបស់យើងបានយូរ
ទាល់តែមានអត្ថបទ ឬគន្លឹះល្អៗ ដែលធ្វើឲ្យគេចង់អាន។
ជាការពិតណាស់មនុស្សម្នាក់មើលប្រកាសប្លកកាន់តែច្រើន
ចំនួនរាប់ក៏ឡើងទៅតាមនោះដែរ ថ្វីបើមានតែមនុស្សម្នាក់ចូលមើលក៏ដោយ។
ដើម្បីទាក់ទាញអ្នកចូលមើល ឲ្យពួកគាត់នៅមើលបានយូរនោះ
គឺយើងត្រូវផ្ដោតលើចំណុចខ្លះៗដូចខាងក្រោមនេះ ៖
- ដើម្បីបង្កើនអ្នកចូលមើលប្លកយើងត្រូវ?
៙ បន្ថែមរូបភាពអមមកជាមួយអត្ថបទរបស់អ្នក
៚
រូបមួយសន្លឹកអាចមានអត្ថន័យរាប់រយតួអក្សរ ដោយមិនបាច់សរសេរនោះទេ
ព្រោះគ្រាន់តែឃើញរូបវាគ្រប់គ្រាន់ណាស់ទៅហើយ។
ប្រសិនបើអ្នកសរសេរអត្ថបទមានប្រវែងវែង អ្នកគួរតែបំបែកវា
ដោយដកឃ្លាមួយបន្ទាត់ ដើម្បីឲ្យស្រឡះភ្នែក និងដាក់រូបខ្លះៗ
តាមដែលអាចរកបាន។ ចូលចាំថា រូបដែលដាក់នោះ
មិនត្រូវមានទំហំធំពេកនោះទេ ព្រោះវាធ្វើឲ្យការផ្ទុកទំព័រដើរយឺត។
តែបើដាក់គួរដាក់ជារូបតូៗសិន សឹមចុចចូលទៅមើលរូបភាពធំ។
៙
ផ្ដោតលើអ្នកដែលចូលចិត្តអាន ៚
ធ្វើឲ្យប្រាកដថា
អ្នកដែលចូលមកដល់ប្លករបស់យើង ប្រាកដជាបានអានអត្ថបទទាំងនោះ បានខ្លះៗ
ត្រូវចងចាំថា អ្នកអានភាគច្រើន ពួកគេមិនចូលចិត្តអត្ថបទវែងៗទេ
មានតែអ្នកអានចំនួនតិចតែប៉ុណ្ណោះ ដែលចូលចិត្តអានអត្ថបទវែងៗ, ពួកគេគ្រាន់តែចង់ដឹងត្រឹមថាមានអ្វីខ្លះកើតឡើង។
គួរតែជ្រើសរើសពាក្យពេចន៍ណាសាមញ្ញៗ ងាយយល់ អានឆាប់ចប់
តែមានន័យពេញលេញគ្រប់គ្រាន់។
តែបើសិនជាអត្ថបទរបស់យើងជាប្រភេទគន្លឹះនោះ
គួរតែពន្យល់អ្នកអានឲ្យបានស៊ីជម្រៅ ប្រសើរជាងពន្យល់លំៗ ឲ្យតែរួចពីដៃ។
៙
ដាក់អត្ថបទថ្មីៗឬទាក់ទងនៅពីក្រោយប្រកាស ៚
អ្នកត្រូវដាក់បង្ហាញតំណភ្ជាប់ទៅកាន់អត្ថបទថ្មីៗរបស់ប្លកអ្នកនៅពីក្រោមអត្ថបទ
ឬក៏ដាក់តំណភ្ជាប់ណាដែលទាក់ទងជាដើម។
ដើម្បីឲ្យអ្នកអានគេងាយស្រួលរកមើលអ្វីដែលបានកើតឡើងក្នុងប្លករបស់យើង។
ចំណុចនេះសំខាន់ណាស់
ហើយក៏ជាបច្ចេកទេសតែមួយគត់សម្រាប់រក្សាអ្នកអានរបស់អ្នកឲ្យនៅបានយូរ។
៙
ដាក់រំលឹកប្រកាសចាស់ទៅក្នុងអត្ថបទ ៚
នេះគេហៅថា Interlinking ដែលមានសារៈសំខាន់សម្រាប់ការស្វែងរកតាមម៉ាស៊ីនស្វែងរកនានា។
ចូលពិនិត្យមើលប្រសិនបើមានអត្ថបទឬប្រកាសចាស់ៗ
ដែលស្រដៀងគ្នាទៅនឹងការប្រកាសដែលអ្នកកំពុងសរសេរនោះ សូមកុំខ្ជិល
សូមចូលទៅបើកយកតំណឬចំណងជើងនោះ ដាក់រំលឹកក្នុងអត្ថបទភ្លាម
ដើម្បីជាប្រយោជន៍ដល់អ្នកមើល។ បើអ្នកខ្ជិលក្នុងការធ្វើបែបនេះ
អ្នកអានគេក៏ខ្ជិលទៅតាមអ្នកសរសេរដែរបាទ។
៙
បង្កើតទំព័រជំនួយសម្រាប់ប្លករបស់អ្នក ៚
បើប្លកអ្នកមានទំព័រមួយ
សម្រាប់ឲ្យអ្នកអានគេចុះសួរបាននោះ
អ្នកចំណូលថ្មីនឹងងាយស្រួលទំនាក់ទំនងជាមួយម្ចាស់ប្លក។ ទំព័រជំនួយនោះមានប្រយោជន៍ណាស់
នៅពេលដែលពួកគេមានបញ្ហាណាមួយដែលពួកគេអាចទាក់ទងមកកាន់ម្ចាស់ប្លក។
ជាទីដែលអ្នកអាននិងអ្នកសរសេរជួបគ្នា អ្នកគួរដាក់ឈ្មោះទំព័រនោះដូចជា
"ផ្ញើមតិ",
"ពិភាក្សា", "អ្នកចំណូលថ្មី", "ត្រូវការជំនួយ", "ទំនាក់ទំនងខ្ញុំ"។ " ។
សង្ឃឹមថាចំណុចទាំង 5
ខាងលើនឹងជួយអ្នកឱ្យរក្សាអ្នកចូលទស្សនាប្លក បានយូរ។
នេះគ្រាន់តែជាគំនិតមូលដ្ឋាន ងាយៗ ដែលអ្នករាល់គ្នាអាចធ្វើមានយ៉ាងស្រួល។
ជួបគ្នាពេលក្រោយទៀត!
សូមជួយចែករំលែកគន្លឹះនេះទៅកាន់អ្នកសរសេរប្លកដែលអ្នកស្គាល់ផងចុះ៕