ប្លក Idea For khmer សូមបង្ហាញពីរបៀបដាក់ Effect ព្រិលធ្លាក់សម្រាប់ Blogger ដែលដាក់ជាកូដសុទ្ធមិនប្រើរូបភាព
ដើម្បីកុំឲ្យលឿនផ្ទុក (load) យឺត។
កូដព្រិលនេះអាចដូរពណ៌បាន ទៅតាមចំណូលចិត្តលោកអ្នក សូមមើលគំរូនេះសិនមុននឹងដាក់។
៙
របៀបដាក់កូដព្រិលធ្លាក់ក្នុង template ប្លក
៖
- កត់ត្រាចូល (log in) ក្នុងគណនីប្លករបស់លោកអ្នក។
- លោកអ្នកគួរតែ បម្រុងទុក Template ប្លកលោកអ្នកសិន
បង្ការក្រែងលោដាក់កូដទៅខុស។
- ចូលទៅ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- ស្វែងរកពាក្យថា </head> (បើចង់លឿនសូមចុច F3 ឬ Ctrl+F រួចវាយពាក្យស្វែងរកក្នុងប្រអប់ស្វែងរករបស់
Browser)។
- ចម្លងកូដ ព្រិលធ្លាក់
ខាងក្រោមយកទៅបិទភ្ជាប់ ពីលើពាក្យ </head> រួចចុចឆ្នុច
Save temblate ដើម្បីចងចាំ។ (សូមមើលរូបខាងក្រោម)
កូដព្រិលធ្លាក់សម្រាប់ប្លក
<script
type="text/javascript"
src="http://bloggertrix.googlecode.com/files/snowstorm.js"></script>
<script type="text/javascript">
snowStorm.snowColor
= '#99ccff'; // blue-ish snow!?
snowStorm.flakesMaxActive
= 80; // show more snow on screen at
once
snowStorm.useTwinkleEffect
= true;
</script>
- លោកអ្នកដែលអាចកែត្រង់៖
#99ccff : ទៅជាតម្លៃពណ៌ដែលលោកអ្នកពេញចិត្ត
80 : ជាចំនួនគ្រាប់ពិល។
- រួចរាល់សម្រាប់ការដាក់កូដព្រិលចូលក្នុង
template ប្លក៕