បាទសួស្ដីដោយចង់សរសេរពីរបៀបប្រើប្រាស់ Blogspot ទុកជាឯកសារសម្រាប់អ្នកដែលមិនទាន់បានប្រើ
ឬអ្នកមិនទាន់ចេះប្រើនោះ ប្លកអាក្បាលធំសូមលើកយក ការប្រើមុខងារ Page របស់ Blogspot ។
ដែល Page គឺគេប្រើស្រដៀងនឹង Post ដែល សូមមើលខាងក្រោមនេះ ៖
Post : ប្រែថា
"អត្ថបទ"
ដូចនេះយើងប្រើប្រាស់វាច្រើនជាងគេបំផុតដើម្បីសរសេរអត្ថបទផ្សេងៗ
នៅពេលណាដែលអ្នកចង់សរសេរអ្វីមួយ នោះអ្នកប្រាកដជាត្រូវសរសេរជា Post ដូចជា : គន្លឹះផ្សេងៗ, ព័ត៌មាន ស្វែងយល់...។ ដែលអត្ថបទទាំងនោះ
ត្រូវបានបង្ហាញនៅលើទំព័រដំបូង (Home) ជាបន្តបន្ទាប់
ដែលអត្ថបទថ្មីត្រូវបានស្ថិតនៅលើអត្ថបទចាស់។ តែបើយើងសរសេរអំពី
ការណែនាំអោយស្គាល់គោលបំណងរបស់ប្លក (About), អត្ថបទប្លកទាំងអស់
(Site map) ដែលវាត្រូវការកែប្រែរហូតនៅពេលណាមួយ
និងចង់អោយអ្នកចូលមើល ងាយនឹងឃើញដើម្បីចុចចូលមើល
ដូចនេះការជ្រើសសរសេរជា Post គឺមិនត្រូវទេ
។
»អំពីទំព័រ (Page)
បើយើងចង់អោយអត្ថបទមួយនៅឋិតថេរ
ងាយស្រួលមើលឃើញដើម្បីចុចចូលមើល និងងាយស្រួលកែប្រែនោះ
យើងត្រូវសរសេរវាជាប្រភេទ Page វិញ
ដោយសារតែវាងាយស្រួលអោយអ្នកអានងាយមើលឃើញ តាមរយៈ
របារបស់ទំព័រនៅផ្នែកខាងលើ។
ឧទាហរណ៍អ្នកសរសេរអត្ថបទមួយដែលសម្រាប់អោយអ្នកចូលមើលគេដឹងអំពីគោលបំណងរបស់អ្នក
(About) ដូចនេះអ្នកមិនត្រូវសរសេរជា Post ទេព្រោះវាធ្វើអោយអត្ថបទនោះកប់ជ្រៅនៅពេលប្លកយើងមានអត្ថបទច្រើន
ហើយណាមួយ អត្ថបទ About គឺជាអត្ថបទពិសេសដែលត្រូវតែដាក់វាដោយឡែកងាយស្រួលកែប្រែ។
- ចូលទៅ Pages នោះអ្នកនឹងឃើញផ្ទាំងចាត់ចែង
+ ត្រង់កន្លែង New page គឺមាន 2
ជម្រើស :
- Blank page
: សម្រាប់ដាក់តំណភ្ជាប់ផ្សេងៗ
ឧទាហរណ៍ អ្នកអាចដាក់តំណពីគេហទំព័រដទៃ ឬ តំណរបស់ Post ណាមួយដែលអ្នកគិតថា សំខាន់។
- Web
address: សម្រាប់បង្កើត Page ទទេមួយរួចសរសេរ
ការសរសេរគឺមានលក្ខណដូចការសរសេរធម្មតាដែរ។
+ ត្រង់កន្លែង Show pages as ចុចលើប៊ូតុងជាន់នឹងនោះនឹងមានជម្រើស :
- Top tabs :
ដាក់របាទំព័រនៅខាងលើ
- Side links
: ដាក់របាទំព័រនៅផ្នែកចំហៀងខាងស្តាំក្នុងជួរ
gadget
- Don't show
: មិនបង្ហាញរបាទំព័រ
+ ប៊ូតុង Save arrangement : គឺចុចដើម្បីទទួលស្គាល់
(នៅពេលដែលបង្កើតទំព័ររួច)
»របៀបបង្កើតនិងដាក់បង្ហាញទំព័រ
(Page) :
- ចុចប៊ូតុង New page រើសយក Blank page ដើម្បីបង្កើតមួយ
-នោះនឹងចូលទៅផ្ទាំងកម្មវិធីនិពន្ធ, លោកអ្នកត្រូវដាក់ចំណងជើង
និងសរសេរអ្វីមួយ សូមមើលឧទាហរណ៍ខាងក្រោមនេះ ៖
+ ត្រង់ចំណុចកម្មវិធីនិពន្ធ
មានការកំណត់ត្រង់ Page
setting ដូចជា :
- Reader
comments : ការអនុញ្ញាតិមតិរបស់អ្នកអាន
-- Allow : អនុញ្ញាតិអោយមានការដាក់មតិ
-- Don't
allow, show existing : មិនអនុញ្ញាតិដាក់មតិដោយមានអក្សរប្រាប់ថាមិនអាចដាក់មតិ
-- Don't
allow, hide existing : មិនអនុញ្ញាតិដាក់មតិ
+ បន្ទាប់ពីបង្កើតរួចមក
សូមចូលទៅកំណត់របាទំព័រ :
- ចូលទៅ Layout >> ចុចលើ Add a Gadget ដែលនៅលើគេ
(សូមមើលរូបខាងក្រោម)
- រួចស្វែងរក Gadget មួយដែលមានឈ្មោះថា Pages (សូមមើលរូបខាងក្រោម)
- រួចចុចបើកប្រើ
នោះអ្នកនឹងឃើញផ្ទាំង Configure
Page List (សូមមើលរូបខាងក្រោម)
- Title : គឺជាការដាក់ឈ្មោះអោយ Gadget ដើម្បីកុំអោយច្រឡំជាមួយ gadget ផ្សេងៗនៅផ្ទាំង Layout
- Automatically add new page when they are
published : ដាក់បង្ហាញតំណ
(Link) ដោយស្វ័យប្រវត្តនៅពេលមានទំព័រថ្មីត្រូវបានបង្កើត។
- Pages to
show : កំណត់អោយបង្ហាញនិងមិនបង្ហាញទំព័រណាមួយ
- Page order
: អ្នកអាចកំណត់ការតម្រៀបទំព័រ
ដោយការចាប់ទាញយកទៅដាក់ (សូមមើលរូបខាងក្រោម)
- បើកំណត់រួចរាល់អស់ហើយសូមចចុច Save ដើម្បីបញ្ចប់។
- អ្នកត្រូវ
ទៅមើលប្លកលោកអ្នកថាតើត្រឹមត្រូវតាមចិត្តលោកអ្នកហើយឬនៅ។
ចំណាំ :
របាទំព័រ (Pages gadget)
គឺមិនមែនជា
របាម៉ឺនុយទំលាក់ ( Dropdown
Menu) នោះទេ
សូមកុំច្រឡំ។ បើលោកអ្នកចង់បាន "ម៉ឺនុយទំលាក់" នោះគឺត្រូវរក Code (កូដ) យកមកប្រឌិតធ្វើ ។
លើកក្រោយខ្ញុំនិងនិយាយអំពី "ម៉ឺនុយទំលាក់" ដើម្បីអាចដាក់ជំពូកចូលក្នុងនោះបាន។