ប្លក Idea for Khmer មិនដែលភ្លេចទេ
ដូចសព្វមួយដងអញ្ចឹង ខ្ញុំតែងតែពាំនាំគន្លឹះអំពីការប្រើប្រាស់ Blogger យកមកបកប្រែជាភាសាខ្មែរ ដើម្បីឲ្យងាយយល់
ជាពិសេសអ្នកដែលមិនដែលស្គាល់កូដអីក៏អាចអនុវត្តន៍តាមបានដែរ។
ថ្ងៃនេះខ្ញុំមានគន្លឹះមួយដែលអាចឲ្យយើងដាក់ ធាតុក្រាហ្វិក (Widget) បង្ហាញអត្រាប្ដូរលុយ (Exchange Rate) ទៅតាមប្រទេសដែលយើងចង់បាន។ ការដាក់ Exchange Rates Widget ក៏មានប្រយោជន៍ណាស់ដែរ ឧទាហរណ៍
ប្លកដែលនិយាយអំពី សេដ្ឋកិច្ច ជាដើមដែលត្រូវការ Widget ដែលមានប្រយោជន៍មួយនេះ។
កុំឲ្យខាងពេលសូមមើលពីរបៀបដាក់ខាងក្រោមនេះ៖
មុខងាររបស់ Exchange Rates Widget៖
»» ស្គាល់រហូតដល់
143 ប្រទេស ក្នុងនោះក៏មានកម្ពុជាដែរ។
»» បន្ទាន់សម័យរៀងរាល់
5 នាទីម្ដង។
»» អាចដូរពណ៌តាមទៅចិត្តរបស់លោកអ្នក។
របៀបកំណត់ធាតុក្រាហ្វិកអត្រាប្ដូរលុយ
៖
-
ចូលទៅកាន់គេហទំព័រ FX
Exchange Rate រួចចុចលើពាក្យ
Exchange Rates Widget (សូមមើលរូបខាងក្រោម)
-
នោះលោកអ្នកនឹងឃើញផ្ទាំងកំណត់របស់ Exchange Rates Widget ដូចខាងក្រោម
ត្រង់កន្លែង Currency Converter មានដូចជា៖
»»Base
Currency : ជារូបិយប័ណ្ណប្រទេសដែលគេធៀបជាមួយ។
ឧទាហរណ៍ 4000 រៀលលុយខ្មែរ ដូរបាន 1$ USA ។
»»List of Currencies : បញ្ជីឈ្មោះប្រទេសដែលអ្នកបង្ហាញក្នុង Widget ដើម្បីធៀបនឹងប្រាក់ USA ។
»»header
Background Color : ជាពណ៌ផ្ទៃរបស់អក្សរប្រាក់គោល
គឺ USA ។
»»header Font
Color : ពណ៌អក្សររបស់ប្រាក់គោល
គឺ USA។
»»Body
Background Color : ពណ៌ផ្ទៃរបស់
Widget ។
»»Border
Border Color : ពណ៌ស៊ុមរបស់ Widget ។
»»Lanage : មានជាភាសា អង់គ្លេស
ព័រទុយហ្គាល់ អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី
ជប៉ុន កូរ៉េ រុស្សី បារាំង តែអត់បានភាសាខ្មែរទេ។
»»Timezone : ម៉ោងតំបន់ កន្លែងនេះសំខាន់
អ្នកត្រូវរើសយក (GMT +7:00) Bangkok, Hannoi, Jakata ដែលជាល្វែងម៉ោងជាមួយស្រុកខ្មែរដែរ។
»» Color scheme : គឺជាពណ៌ដែលគេកំណត់ឲ្យស្រាប់ៗ
ងាយស្រួលរើស។
ប៊ូតុង Preview : ជាប៊ូតុងចុចមើលសាកល្បងដែលវាបង្ហាញនៅត្រង់ផ្នែក
Preview។
-
បន្ទាប់ពីកំណត់ និងចុច "ប៊ូតុង Preview "មើលសាកត្រូវចិត្តលោកអ្នកហើយ
សូមចម្លងកូដដែលនៅខាងក្រោមនោះ ទុកសិន។ សូមមើលរូបខាងក្រោម
របៀបដាក់ Exchange Rates Widget ក្នុងប្លក ៖
- កត់ត្រាចូល (Log in) គណនី Blogger របស់លោកអ្នក។
- ចូលទៅ Layout >> ចុច Add s Gadget ។
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
- បិទភ្ជាប់កូដ
Exchange Rates Widget ដែលអ្នកចម្លងទុកខាងលើរួចនោះ
យកមកដាក់ រួចចុច Save
ជាការស្រេច។
-
ចូលដល់ផ្ទាំង Layout វិញ លោកអ្នកអាចចាប់ទាញ Exchange Rates Widget យកទៅដាក់នៅទីតាំងណាដែលលោកអ្នកពេញចិត្ត៕
- នៅមាន Widget មួយទៀតដែលមាននាទីអាចឲ្យយើងចុចរើសយកអត្រាប្ដូរប្រាក់ទៅតាមប្រទេសផ្សេងបានច្រើនជាង
Widget ខាងលើបាននោះគឺ Currency Converter Widget ។ ហើយរបៀបដាក់គឺស្រដៀងនឹងការដាក់
Exchange Rates Widget ខាងលើដូច្នោះដែរ៕