ប្លក Idea for khmer សូមនាំយក Code មួយ ដែលមានលក្ខណៈជា Effect សម្រាប់លម្អប្លកលោកអ្នកអោយមានភាពទាក់ទាញមួយកំរិតទៀត។
មុខងាររបស់ Code គឺនៅពេលលោកអ្នក រំកិលសញ្ញាព្រួញរបស់ម៉ៅ
(Crusor) អូសកាត់ Label (ចំណាត់ក្រុម) នោះធ្វើអោយអក្សររបស់ Label មានចលនាយោលទៅយោលមក
ដែលធ្វើអោយប្លករបស់អ្នកមានភាពទាក់ទាញ (ប្រឌិតញាណ)។ ខាងស្ដាំនេះគ្រាន់តែជារូបភាពគំរូ ឯកូដពិតមានចលនារលូនល្អណាស់។ដូចនេះដើម្បីដឹងអោយកាន់តែច្បាស់សូមមើលពីរបៀបដាក់ Code ដូចខាងក្រោមនេះ៖
- ចូលទៅក្នុងគណនី Blogger របស់អ្នកតាម www.blogger.com
- ចូលទៅកាន់ Template >> Edit HTML >>
Proceed (សូមមើលរូបខាងក្រោម)
- ស្វែងរកពាក្យថា
: </head> (បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយពាក្យ
</head> ក្នុងប្រអប់ស្វែងរក)
- ចំលង
code យកទៅ Paste ដាក់ពីខាងលើពាក្យថា
</head> ដោយទុកចន្លោះមួយបន្ទាត់
ឬមិនបាច់ទុកក៏បានដែរ (សូមមើលរូបខាងក្រោមនេះ)
- រួចចុចប៊ូតុង Save template ជាកាស្រេច
សាកបើកប្លកមើលថាដំណើរការត្រូវអត់៕
ចំណាំ៖ Code
នេះវាដំណើរការតែជាមួយ
Widget Label ទេ
បើសិនប្លករបស់លោកអ្នកមិនបានដាក់ Widget Label នោះមិនមានសកម្មភាពអ្វីទាំងអស់។
កូដ Animated Label with jQuery
<script src='http://ajax.googleapis.com/ajax/libs/jquery/1.5.1/jquery.min.js' type='text/javascript'>
</script>
<script type='text/javascript'>
var dur = 450;
$(document).ready(function() {
$('a.linknudge, .Label ul li a').hover(function() {
$(this).animate({
paddingLeft: '20px'
}, dur);
}, function() {
$(this).animate({
paddingLeft: 0
}, dur);
});
});</script>