នៅលើ Wordpress គេមានចំណាត់ក្រុមអោយយើងប្រើសម្រាប់
ដាក់ Post (ប្រកាស) ទៅតាមផ្នែកផ្សេងៗ
ដែរយើងបានបង្កើត ឧទាហរណ៍ ខ្ញុំ និយាយអំពី កុំព្យូទ័រ ហើយនៅក្នុង
ផ្នែកកុំព្យូទ័រវាមាន កម្មវិធីថ្មី , ផលិតផលថ្មី
, គន្លឹះអ៊ីនធើណេត តែនៅ Blogspot នេះវិញមិនអាចដាក់ទៅតាមចំណាត់ក្រុម តែយើងក៏អាចច្នៃ
អោយមានចំណាត់ក្រុមដែរដោយប្រើមុខងារ Labels (ផ្លាក) វិញ សូមបញ្ជាក់ថា Tag នៅ Wordpress ទុកសំរាប់អោយយើងដាក់ពាក្យដែរទាក់ទងនឹង Post ណាមួយ ឧទាហរណ៍ ខ្ញុំសរសេរប្រកាសមួយដែរនិយាយអំពី Windows 8 ដូចនេះខ្ញុំដាក់ Tag អោយមានពាក្យ Windows7 , computer , Windows 8 គឺជាការដាក់ពាក្យអោយទាក់ទង នឹងប្រធានបទ Windows 8 ដើម្បីទុកជាពាក្យគន្លឹះ អោយអ្នកទស្សនាស្វែងរកដោយគេវាយ ពាក្យណាមួយដែរគេចង់ដឹងនៅពេលដែរគេមិនដឹងថាមានអីខ្លះនៅក្នុងប្លករបស់យើង តែ Blogspot វិញគឺផ្សេង ។ សូមមើលពីភាពខុសគ្នាដូចខាងក្រោម៖
អោយមានចំណាត់ក្រុមដែរដោយប្រើមុខងារ Labels (ផ្លាក) វិញ សូមបញ្ជាក់ថា Tag នៅ Wordpress ទុកសំរាប់អោយយើងដាក់ពាក្យដែរទាក់ទងនឹង Post ណាមួយ ឧទាហរណ៍ ខ្ញុំសរសេរប្រកាសមួយដែរនិយាយអំពី Windows 8 ដូចនេះខ្ញុំដាក់ Tag អោយមានពាក្យ Windows7 , computer , Windows 8 គឺជាការដាក់ពាក្យអោយទាក់ទង នឹងប្រធានបទ Windows 8 ដើម្បីទុកជាពាក្យគន្លឹះ អោយអ្នកទស្សនាស្វែងរកដោយគេវាយ ពាក្យណាមួយដែរគេចង់ដឹងនៅពេលដែរគេមិនដឹងថាមានអីខ្លះនៅក្នុងប្លករបស់យើង តែ Blogspot វិញគឺផ្សេង ។ សូមមើលពីភាពខុសគ្នាដូចខាងក្រោម៖
Pages ឬក៏ ទំព័រ ៖
Pages យើងបង្កើតវាដើម្បីសរសេរប្រកាសអីមួយដែរវាការប្រើប្រាស់ញឹកញាប់
ឬក៏ចង់អោយវាបង្ហាញអោយអ្នកទស្សនាឃើញរហូត ឧទាហរណ៍ ខ្ញុំចង់ដាក់ប្រកាសមួយអំពី
ទាញយកកម្មវិធីថ្មីៗ ឬ ពុម្ពអក្សរខ្មែរយូនីកូដ
ដោយខ្ញុំចង់អោយវាបង្ហាញនៅលើ Menu វាងាយស្រួលអោយគេឆាប់ឃើញនិងជារៀងរហូត។
ដូចនេះខ្ញុំមិនសរសេរវាជា Post (ប្រកាស)ទេ
ខ្ញុំត្រូវសរសេរវាជា Page
(ទំព័រ) វិញ
ដោយចូលទៅកាន់ Pages
>> New page រួចសរសេរអ្វីដែរយើងចង់បង្ហាញ
(សូមមើលរូបខាងក្រោម)
-Blank page
: មានន័យថាយើងបើកយកមួយទំព័រដើម្បីសរសេរ។
-Web address
: មានន័យថាយើងចង់ដាក់
Link (តំណ) ពី វ៉េបសាយ/ប្លក ពីខាងក្រៅ។
-Top tabs : បង្ហាញ Menu Page (ទំព័រ) នៅផ្នែកខាងលើ (ជាប់ខាងក្រោម Banner)
-Side links
: ដាក់ Menu នៅចំហៀង
-Don't show
: មិនបង្ហាញ Menu
Post ឬក៏ ប្រកាស ៖
Post
គឺរាល់អត្ថបទដែរយើងសរសេរទូទៅ
ត្រង់ចំនុចនេះខ្ញុំចង់បកស្រាយអោយអ្នកដែរកំពុងប្រើ និង មិនទាន់បានប្រើ
អោយបានជ្រាបថា៖ យើងត្រូវប្រើមុខងារ Labels (ផ្លាក)
អោយដើរតួជា Catalog (ចំណាត់ក្រុម) ដែរមុខងារ
ចំណាត់ក្រុម មិនមាននៅលើ Blogspot ទេគឺមានតែនៅ
Wordpress តែប៉ុណ្ណោះ។ ដូច្នេះយើងមានតែយក Labels ប្រើជា Catalog ។ ដូច្នេះ
Lables របស់ Blogspot មានមុខងារដូច
Catalog របស់ Wordpress ដែរតែ
Labels មិនទូលំទូលាយ
ឬមិនមានភាពងាយស្រួលឡើយ(ព្រោះយើងមិនអាចកែរប្រែពាក្យ Labels បានទេ នៅពេលដែរយើងចង់ដូរឈ្មោះ Labels មានតែវិធីមួយគត់គឺ បង្កើត Labels ថ្មីមួយ រួចយកជញ្ជូន Post យកមកដាក់ក្នុងLabels ថ្មីនោះ(សូមមើលរូបខាងក្រោម)
Tag នៅ Blogspot គឺជា
Catalog :D
-All : បង្ហាញប្រកាស (អត្ថបទ) ទាំងអស់ ។
-Draft : គឺជាកន្លែងបង្ហាញប្រកាសដែរមិនទាន់ផ្សព្វផ្សាយ។
បើតាមរូបខាងលើ គឺមាន 1 ប្រកាស ដែរមិនទាន់បានផ្សព្វផ្សាយ។
-Published :
បង្ហាញចំនួនប្រកាសដែរបានផ្សព្វផ្សាយរួច។
-Revert to
draft : ដកយកប្រកាសដែរបានផ្សព្វផ្សាយរួច
ទុកវិញ (មិនបង្ហាញវិញ)។
Labels នៅពេលនោះគឺ Catalog
-ប្រអប់ Labels : ជាកន្លែងអោយយើងបង្កើតថ្មីមួយ
វាដូចយើងបង្កើត Catalog
នៅ Wordpress ដែរ ។
សូមលោកអ្នកគិតអោយបានច្បាស់នូវពាក្យ ដែរចង់បង្កើត
ដោយសារវាមិនមានមុខងារអោយកែប្រែទេមានតែ បង្កើតថ្មីមួយទៀត >> នាំប្រកាសដាក់ចូលអាថ្មីហ្នឹង >> រួចលុបអាចាស់ចោល។
-អក្សរនៅក្នុងគំនូសក្រហមដែរខ្ញុំគូសនេះ
គឺជា Labels ដែរខ្ញុំបានបង្កើតរួចហើយ
ដូចនេះយើងត្រូវដឹងថា Labels
មួយស្មើ Folder មួយ
ដែរជួយយើងរៀបទុកដាក់ប្រកាសអោយមានរបៀបរៀបរយ។
ដោយលើកក្រោយយើងមិនបង្កើតថ្មីទេ គឺយើងយកអាចាស់ប្រើទៀត ។
របៀបបង្ហាញ Lables នៅចំហៀងប្លករបស់យើង៖
-ចូលទៅ Layout >> Add a Gadget >> Labels (ភាគច្រើនគេដាក់នៅផ្នែកចំហៀងនិងនៅលើគេ)
»»»ការកំណត់ Gadget Lables ខ្លះៗ
-Title : សម្រាប់ដាក់ឈ្មោះអោយ Gadget Labels ភាគច្រើនគេដាក់ថា "មើលប្រកាសតាមចំណាត់ក្រុម"
។
-Show :
+All Labels : បង្ហាញ Labels ទាំងអស់
+Selected Labels : ចង់បង្ហាញខ្លះ លាក់ទុកខ្លះ
(សម្រាប់អ្នកដែរចង់មិនបង្ហាញ Labels ណាមួយ
ដោយចុចលើពាក្យ Edit រួចដោះ ធីចណាមួយចេញ។
-Sorting :
+Alphabetically : បង្ហាញតាមលំដាប់អក្សរ
+By Frequency : បង្ហាញតាមភាពញឹកញាប់
-Display :
+List : បង្ហាញជាតារាង
+Cloud : បង្ហាញជា ផ្សែងពពក
-Show number
of post per label : កំណត់អោយបង្ហាញ
ចំនួនប្រកាសក្នុង Labels
នីមួយៗ
សង្ខេបសេចក្ដី៖
- Pages មិនមានអោយកំណត់ Lables ទេ
គឺឯករាជមិនឋិតក្នុងចំណាត់ក្រុម។
- Post មានអោយកំណត់ Lables ដូច្នេះត្រូវប្រើវាជាប្រកាសដែរឋិតក្នុងក្រុមណាមួយ។
មតិIdeaForKhmer៖
សូម«លោកអ្នកដែរកំពុងប្រើ Blogspot ទាំងអស់ត្រូវរៀបចំទុកដាក់
"ប្រកាស" អោយមានរបៀបរបបត្រឹមត្រូវ គឺត្រូវរៀបចំទុកក្នុង Labels នីមួយៗ មិនត្រូវទុក "ប្រកាស"
អារាត់អារាយ ប៉ាតណាប៉ាតណី នោះទេ។
មូលហេតុគឺដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកចូលទស្សនា អាចបើកមើលតាម Labels នេះបាន ដោយមិនត្រូវការបើកមើលតាម
ខែឆ្នាំ នោះទេ :D ៕