សួស្ដីអ្នកអ្នកទាំងអស់គ្នា
បន្ទាប់ពីអ្នកបានមើលនូវរាល់គន្លឹះប្លក ដែលខ្ញុំបានសរសេរកន្លងមកនោះ
លោកអ្នកប្រាកដជាអាចបង្កើតប្លកមួយ
បានយ៉ាងល្អតាមចំណូលចិត្តរៀងៗខ្លួន។ នៅក្នុងគន្លឹះនេះដែរ
នឹងបង្ហាញពីការដាក់ "រូបគ្រាប់ចុច" នៅក្នុងអត្ថបទ ដែលប្រើកូដ
CSS3។
វាមានប្រយោជន៍សម្រាប់លោកអ្នកជាអ្នកបង្កើតប្លកសរសេរអំពី
"គន្លឹះកុំព្យូទ័រផ្សេងៗ" ដែលឧស្សាហ៍សរសេរបង្ហាញពីវិធីប្រើគ្រាប់ចុច។
ដំណើរការរបស់កូដគឺ ជាបន្ទាត់ស៊ុមព័ទ្ធជុំវិញពាក្យមានស្រមោលពណ៌ប្រផេះ
ដែលមើលទៅដូចគ្រាប់ចុច
គុណប្រយោជន៍របស់កូដ"រូបគ្រាប់ចុច"មានដូចជា៖
»»ប្រែប្រួលទំហំទៅតាមចំនួនអក្សរដោយស្វ័យប្រវត្តិ។
»»ងាយស្រួលប្រើជាទីបំផុត។
គំរូ
"គ្រាប់ចុច" ដែលប្រើកូដ
Ctrl+F ,
Shift+Space , A B C
ទីមួយ៖
ដាក់កូដ "រូបគ្រាប់ចុច" ចូលក្នុង Template
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក
- ចូលទៅ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- ត្រូវប្រាកដថាអ្នកបានចុចធីក Expend Widget Templates
-ស្វែងរកពាក្យថា ]]></b:skin> (បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយ
ពាក្យស្វែងរកខាងលើ ក្នុងប្រអប់ស្វែងរករបស់ Browser។
- ចម្លងកូដខាងក្រោមយកទៅបិទភ្ជាប់ពីលើពាក្យ ]]></b:skin> រួចចុចប៊ូតុង Save Template ជាការស្រេច (សូមមើលរូបខាងក្រោម)
កូដរូបគ្រាប់ចុច
kbd{
border:1px
solid gray;
font-size:1.1em;
box-shadow:1px
0 1px 0 #eee, 0 2px 0 2px #ccc, 0 2px 0 3px #444;
-webkit-border-radius:3px;
-moz-border-radius:3px;
border-radius:3px;
margin:2px
3px;
padding:1px
5px;
}
ទីពីរ៖
របៀបបង្ហាញ "រូបគ្រាប់ចុច" ក្នុងអត្ថបទប្លក
នៅពេលដែលអ្នកសរសេរអត្ថបទដែលមានទាក់ទងនឹងការបង្ហាញគ្រាប់ចុច
ដោយឈរលើ HTML mode រួចសរសេរអក្សរដាក់ចំកណ្ដាលស្លាក <kbd></kbd> ។ ឧទាហរណ៍ : ខ្ញុំចង់សរសេរពាក្យថា Ctrl+F ដោយខ្ញុំត្រូវសរសេរក្នុង HTML mode ថា៖
<kbd>Ctrl</kbd>+<kbd>F</kbd> លទ្ធផល>> Ctrl+F
ការដាក់លំអជារូបគ្រាប់ចុចបែបនេះក៏ល្អម៉្យាងដែរ
សូមរីករាយជាមួយការបន្ថែម "រូបគ្រាប់ចុច"
ចូលក្នុងអត្ថបទប្លករបស់លោកអ្នក៕


.png)