
តែពេលនេះខ្ញុំសូមនាំ
ប៊ូតុងចូលចិត្តនិងប៊ូតុងចែករំលែក ជារបាបញ្ឈរ ដដែលហ្នឹង តែជាលក្ខណៈលឹបលៀបនៅចំហៀងប្លក
ដែលមើលទៅចំណេញទីកន្លែង មិនស្កេះស្កះ។
សូមមើលពីរបៀបបង្ហាញជូនខាងក្រោមនេះ៖
- អ្នកត្រូវ Log In ចូលគណនី Blogger របស់លោកអ្នកអោយហើយសិន។
- បើអ្នកបានប្រើ
"របាបញ្ឈរអណ្ដែតនៅចំហៀងប្លក" កាលពីប្រកាសមុននោះ
សូមលុបវាចោល។
- នោះលោកអ្នកនឹងឃើញផ្ទាំងសួរនាំរបស់
Gadget ដូចខាងក្រោម
- Select a
Blog : សូមជ្រើសថាត្រូវដាក់នៅប្លកណាមួយរបស់អ្នក
តែបើអ្នកមានប្លកតែមួយនោះមិនបាច់ជ្រើសអីទេ។
- Title : ចំណងជើងរបស់ Gadget (មិនចាំបាច់ដាក់ទេ)
- កំណត់រួចហើយសូមចុចប៊ូតុង Add Widget ដើម្បីដាក់ចូលប្លកលោកអ្នក។
- រួចរកទីតាំងសមរម្យដើម្បីទុកដាក់ Gadget (ឧទាហរណ៍ ដាក់នៅខាងក្រោមគេបង្អស់ នៃពពួក Gadget ដែលអ្នកមាន) ជាការស្រេច៕