.png)
មូលហេតុដែលត្រូវធ្វើការ Backup មកពីយើងត្រូវរក្សាទុក Template ដែលកំពុងប្រើទុក មុននឹងបញ្ចូលកូដ (Code) ផ្សេងបង្ការក្រែងលោមានការថ្លោះធ្លោយដោយសារការបញ្ចូលកូដខុសនានាចូលទៅក្នុង
Template។ សូមមើលខាងក្រោមនេះ៖
-
ចូលទៅក្នុងគណនី Blogger
របស់អ្នកតាម www.blogger.com
- ចូលទៅកាន់ Template >> Backup / Restore (សូមមើលរូបខាងក្រោម)
-
នោះលោកអ្នកនឹងឃើញផ្ទាំងអោយអ្នកចាត់ការជាមួយ Template
- Download full template : ចុចដើម្បីទាញយក Template ទុកក្នុងកុំព្យូទ័រ។
- Upload a template from on your hard
drive : សម្រាប់ចូលទៅរកឯកសារ
Template ដែលអ្នកចង់ដំឡើងពីក្នុងកុំព្យូទ័ររបស់អ្នក
។
ចង់បាន Template ថ្មីៗ ស្អាតៗ?
Wordpress គេមិនអនុញ្ញាតិអោយអ្នកប្រើ Free អាចបញ្ចូល Template ពីខាងក្រៅបានទេវាផ្ទុយពី
Blogspot ដែលអនុញ្ញាតិអោយអ្នកប្រើអាចដូរ Template បានដោយសេរី។ Blogspot បានដាក់
Template អោយជ្រើសរើសបួនដប់ដែល
តែមិនជាស្អាតទេ ដូចនេះលោកអ្នកប្រាកដជាត្រូវការទាញយក Template ពីគេហទំព័រនានាដើម្បីយកមកកែប្រែរូបរាងប្លក។
ខ្ញុំសូមណែនាំគេហទំព័រមួយដែលមានមុខងារអាចអោយអ្នកស្វែងរក Template ដែលអ្នកពេញចិត្ត ទៅតាមផ្នែក ដូចជា៖ Topic, Layout, Feature និង Color.
ចំណាំ៖Template របស់ Blogspot មានកន្ទុយឯកសារជា
*.xml