សួស្ដីខ្ញុំសូមនិយាយអំពី
ផ្ទៃខាងក្រោយ (background)
របស់ប្លក។ Background គឺជាការលំអផ្ទៃខាងក្រោយរបស់វត្ថុអ្វីមួយ!
ដែលវាជួយអោយសម្រស់កាន់តែទាក់ទាញ ថ្វីត្បិតតែមាន background ក៏មិនប្រាកដថាអាចទាក់ទាញបានដែរ
ទាល់តែ យើងចេះលៃកែច្នៃអោយស៊ីជាមួយបរិយាកាសជុំវិញ
ឧទាហរណ៍៖ ខ្ញុំមានប្លកមួយដែលនិយាយអំពី សិល្បៈ ដូចនេះខ្ញុំត្រូវដាក់background អោយវាទាក់ទងនឹងសិល្បៈ
ដោយដាក់ជា
រូបក្បាច់ផ្កាភ្ញីផ្សេងៗ។ តែការដាក់រូបភាព background វាធ្វើអោយការបើក គេហទំព័រដើរយឺតជាងយើងមិនដាក់ មូលហេតុវាត្រូវការ load រូបភាពនោះយកមកបង្ហាញ ។ បើសិនជារូបនោះ ជារូបភាពផ្ទាំងធំៗ មិនមែនជាងរូបដែលតភ្ជាប់គ្នាទេនោះ វាធ្វើអោយខាតទំហំ និង ល្បឿនបើកមើល។ ដូចនេះយើងត្រូវចេះលៃធ្វើយ៉ាងម៉េចអោយមានសភាពទាក់ទាញដោយរូប background ជាមួយល្បឿនបើកមើលសមរម្យផង។ សូមមើលពីរបៀបខាងក្រោមនេះ៖

ការដាក់ផ្ទៃខាងក្រោយ
(background) របស់ប្លកសម្រាប់ Blogspot៖
-
ចូលទៅក្នុងគណនី Blogger
របស់អ្នកសិនតូវ
! :D
- ចូលទៅ Template >> Customize រួចរង់ចាំបន្តិច....
- ចុចលើពាក្យ Background >> ចុចសញ្ញា ( ▼ )
-
នោះអ្នកនឹងឃើញផ្ទាំងអោយអ្នកដាក់ background
- ចុចលើ Upload image >> ប៊ូតុង Browse ចូលទៅរករូបដែរអ្នកបានទ្រៀមទុករួចស្រេច
អ្នកអាចប្រើកម្មវិធីកាត់តរូបភាព
ឬក៏យករូបដែរគេមាននៅគេហទំព័ររបស់គេផ្សេងៗ
អ្នកអាចកំណត់ផ្សេងបានបន្ថែមទៀត
-Aligment: សម្រាប់កំណត់ដាក់បង្ហាញទីតាំងរូបភាព
ថាត្រូវដាក់នៅជ្រុងណាមួយ
-Don't Tile : បង្ហាញរូបភាពតែមួយស្ថិតនៅទីតាំងរបស់ Aligment
-Tile : រៀបរូបភាពអោយបង្ហាញតៗគ្នា
(សម្រាប់អ្នកប្រើរូបភាពជាលក្ខណៈក្រឡាផ្សេងៗ)
-Tile horizontally : រៀបរូបភាពតៗគ្នាតែមួយជួរផ្ដេកដោយស្ថិតនៅទីតាំងរបស់
Aligment
-Tile vertically : រៀបរូបភាពតៗគ្នាតែមួយជួរឈរដោយស្ថិតនៅទីតាំងរបស់ Aligment
-Scroll with page : បង្ហាញឬរៀបរូបភាពអោយវែងតាមប្រវែងទំព័រ
-
រួចរាល់ហើយសូមចុចប៊ូតុង Apply to Blog
វិធីយករូបផ្ទៃខាងក្រោយរបស់គេហទំព័រផ្សេងៗយកមកប្រើ៖
- បើកកម្មវិធី Firefox
-
ចូលទៅគេហទំព័រណាដែលអ្នកចង់បានផ្ទៃរូបខាងក្រោយរបស់គេ ឧទាហរណ៍ ideaforkhmer
-
ចុចម៉ៅស្ដាំរើសយកពាក្យ View Page Info
- ត្រង់តាប Media អ្នកត្រូវស្វែងរក
background ឬរូបភាពដែលអ្នកត្រូវការ រួចចុច
Save As.. ទុករូបភាពក្នុងកុំព្យូទ័ររបស់អ្នក
ជាការស្រេច :D ៕