ចំពោះអ្នកប្រើ template ដែលទាញយកពីគេហទំព័រផ្សេងស្រាប់ៗ
មិនសូវខ្វល់ពីការកែច្នៃរូបរាងអ្វីទេ
ព្រោះភាគច្រើនគេបានរចនាស្អាតៗហើយ តែចំពោះអ្នកប្រើ template ដែល Blogger ផ្ដល់ឲ្យប៉ុន្មានម៉ូដនោះ
ប្រាកដជាចង់រចនាបន្ថែមទៀត ព្រោះរាល់ template ទាំងនោះមើលទៅសាមញ្ញពេក។
ក្នុងគន្លឹះខ្ញុំសូមបង្ហាញពីការដាក់ពណ៌ផ្ទៃ (Background) ឲ្យរាល់ចំណងជើងរបស់ Widget (ធាតុក្រាហ្វិក)
ដែលជាធម្មតាមានត្រឹមអក្សរទទេ មិនមានអ្វីសោះ។ ចង់ដឹង? សូមមើលរបៀបដាក់ខាងក្រោមនេះ ៖
៙
របៀបដាក់ពណ៌ផ្ទៃ Background
ឲ្យចំណងជើង Widget ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលដល់ក្ដារបញ្ជាសូមចូលទៅ Template >> Edit HTML .
- រកមើលស្លាក <b:skin>...</b:skin> ដោយចុចលើសញ្ញាព្រួញពណ៌ខ្មៅដែលនៅពីមុខវា
- រមូលចុះ (scroll down) ទៅដល់ ]]></b:skin>
- ចម្លងកូដខាងក្រោម
យកទៅបិទភ្ជាប់ពីលើស្លាក ]]></b:skin> រួចហើយអ្នកអាចចុច Preview template ដើម្បីមើលសាកសិន
, បើត្រឹមត្រូវហើយសឹមចុច Save template ជាការស្រេច។ មើលរូបខាងក្រោមនេះ
៙ កូដពណ៌ផ្ទៃ
Background ឲ្យចំណងជើង Widget (មានគែមជ្រុង) ៖
.sidebar h2
{
text-align:
center;
background-color:
#0066FF;
padding: 5px
;
color:
#ffffff;
}
-
background-color: #0066ff : អ្នកអាចដូរតម្លៃពណ៌ទៅជាពណ៌ដែលអ្នកចូលចិត្ត។
-
text-align:center : សម្រាប់តម្រង់អក្សរចំណងជើង
Widget មានជា center=កណ្ដាល, left=ឆ្វេង, right=ស្ដាំ
។
- color : ជាពណ៌របស់អក្សរចំណងជើង Widget ។
៙ កូដពណ៌ផ្ទៃ
Background ឲ្យចំណងជើង Widget (មានគែមមូល) ៖
.sidebar h2
{
text-align:
center;
background-color:
#0066FF;
border-radius:
15px;
padding: 5px
;
color:
#ffffff;
}
-
border-radius: 15px : សម្រាប់ធ្វើឲ្យគែមមូល
តម្លៃលេខកាន់តែធំ គែមកាន់តែមូល។