Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)
Showing posts with label Windows Device. Show all posts
Showing posts with label Windows Device. Show all posts

Saturday, March 1, 2014

Microsoft ចេញ Surface Tablet

      Microsoft Surface Tablet ត្រូវបាន​ក្រុមហ៊ុន Microsoft សម្ងំ​ផលិត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ បន្ទាប់ពី​បាន​ព្យាយាម​ប្រកូក​ប្រកាស​ឲ្យ​ក្រុមហ៊ុន​នានា​ទទួលយក Window 8 ធ្វើជា Operation System សម្រាប់ Device ថ្មីៗ​រួចមក​។​
     អាច​ថា នេះ​គឺជា​ការ​ប្រ​ជែ​មួយ​ដោយផ្ទាល់​ជាមួយ Apple iPad ផង​ក៏​ថា​បាន ព្រោះ Microsoft បាន​មើលឃើញ​រួចជាស្រេច​ថា "Surface" ដែលជា Tablet ថ្មី​របស់ខ្លួន​មាន​លក្ខណៈ​ប្រសើរ​ជាង iPad ច្រើន ច្រើនជាង​រហូត​ទទួលបាន​ការអបអរ​យ៉ាងខ្លាំង​ពី​ផ្នែក Media ដែល​ធ្លាប់តែ​រិះគន់ថា Microsoft អន់​ខាង Hardware​។

Acer ចេញ Tablet ដំណើរការ​ដោយ Windows 8 ពីរ​សេរី Iconia W700 និង W510

    វា​មិនមែន​ជា​សង្គ្រាម ឬ​ក៏​​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​គ្នា​នោះ​ទេ វា​គឺ​ជា​ស៊ូណាមិក​កុំព្យូទ័រ​បន្ទះ​ចុច​បញ្ជា​លើ​អេក្រង់​ដ៏​ម៉ដ្ឋ​រលោង​មួយ​ផ្ទាំង​ដែល​គ្រប់​គ្នា​ហៅ​យ៉ាង​ខ្លី​ថា Tablet។ Windows 8 បាន​កំណត់​ថ្ងៃ​ចេញ​លក់​នៅ​ថ្ងៃ​ទី 26 ខែ​តុលា ឆ្នាំ​នេះ ហើយ​ប្រហែល​ក៏​ជា​ថ្ងៃ​ចេញ Surface ដែរ។ ក្រុមហ៊ុន​ផលិត Tablet ជា​ច្រើន​កំពុង​តែ​មមាញឹក​ក្នុង​ការ​ចេញ Tablet អោយ​បាន​មុន​គេ​និង​ទាន់​ពេល​វេលា ដូច​នេះ​ខ្ញុំ​សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក​
បន្តិច​ទាក់ទង​និង Tablet ដែល​ដំណើរ​ការ​ដោយ Windows 8 ដែល​ក្នុង​ពេល​នេះ​ក្រុមហ៊ុន Acer បាន​ប្រកាស​ថា​នឹង​ចេញ Tablet ចំនួន​ពី២​ម៉ូដែល​មាន​ឈ្មោះ​ថា Iconia W700 មាន​អេក្រង់ 11.6 អ៊ីញ និង Iconia W510 មាន​អេក្រង់ 10.1 អ៊ីញ សូម​មើល​លក្ខណៈ​សម្បត្តិ​ខាង​ក្រោម​នេះ៖

Tablet ម៉ាក Fujitsu Stylistic Q702 ដំណើរការ​ដោយ Windows 8

    ក្រុមហ៊ុន Fujitsu ដែល​ជា​ម៉ាក​របស់​ប្រទេស​ជប៉ុន​បាន​ដាក់​បង្ហាញ Tablet កាត់​ជាមួយ Laptop ដំណើរការ​ដោយ Windows 8 នៅ​ឯ​ទីក្រុង​ហុងកុង។ Stylistic Q702 គឺ​ជា​កុំព្យូទ័រ​ប្រភេទ tablet ផង​និង laptop ផង ព្រោះ​វា​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ក្ដារចុច​ដែល​មាន​ប៊ូតុង​ជា laptop 100%។ មាន​អេក្រង់​ទំហំ 11.6 អ៊ីញ (មិន​ទាន់​ដឹង​ចំនួន resolution ប្រហែល FullHD), មាន CPU ប្រភេទ Intel Core i5 Ivy Bridge ជំនាន់​ទី​បី ល្បឿន​ចន្លោះ​ពី 2.3GHz ទៅ 2.8GHz, ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ស្កេន​ស្នាម​ក្រយៅ​ដៃ, មាន​កាមេរ៉ា​ខាង​ក្រោយ, Ram ទំហំ 4GB, HDD ទំហំ 256GB ប្រភេទ SDD អាច​ដាក់​បាន​ចំនួន​ពីរ (ដែល​ជា​ថាសរឹង​ជំនាន់​ថ្មី​មាន​សុវត្ថិភាព ល្បឿន​លឿន​សាក​សម​ជាមួយ​កុំព្យូទ័រ​ហ្គេម)។

ASUS G75VW-DS73-3D ជា Laptop Game ល្អ​បំផុត

   Laptop គឺ​ជា​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​អ្នក​ណា​ក៏​ចង់​បាន​យក​មក​ប្រើប្រាស់​ដែរ មិន​ថា​ប្រើ​ជាមួយ​ការងារ ឬ​ការ​កម្សាន្ត។ តែ​តាំងពី tablet លេច​មុខ​មក laptop បាន​បាត់បង់​ប្រជាប្រិយភាព ដោយ​អ្នក​ប្រើ​គេ​ចង់​ទិញ​តែ ទូរស័ព្ទ និង tablet ព្រោះ​ងាយស្រួល​ចល័ត និង​ជា​បច្ចេកវិទ្យា​ថ្មី របៀប​ប្រើ​ថ្មី មុខងារ​ប្រើ​បាន​ច្រើន​គួរសម។ តាម​របាយការណ៍​ពី​អន្តរជាតិ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ 2012 នេះ ចំនួន​លក់​របស់ laptop បាន​ធ្លាក់​ចុះ​មិន​ធ្លាប់​ជួប​ពី​មុន​មក​អស់​កាល 11 ឆ្នាំ​មក​ហើយ ដែល laptop មិន​ដែល​ធ្លាក់​ចុះ​បែប​នេះ​ទេ។ នេះ​សបញ្ជាក់​ថា ជំនាន់ laptop ជិត​ផុត​រលត់​បន្តិច​ម្ដងៗ ដោយ​ជំនួស​មក​វិញ​ដោយ tablet មាន​ថ្ម​ប្រើ​បាន​យូរ ស្រាល និង​ងាយស្រួល​ប្រើ។

លក្ខណៈ​សម្បត្តិ​របស់ Surface មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ iPad មើល​ទៅ​ហួស​សម័យ

    ក្នុង​អត្ថបទ​នេះ​ដែរ​គឺ ប្លក​ idea for Khmer នឹង​និយាយ​អំពី​លក្ខណៈ​ពិសេស​ៗ​មួយ​ចំនួន​របស់ Surface ជា​គូ​ប្រជែង​ថ្មី​របស់ iPad ដែល​មាន​ចំណែក​ទីផ្សារ 50% បច្ចុប្បន្ន​នេះ​មិន​ទាន់​​មាន​សមត្ថភាព​ធ្វើ​បាន​នៅ​ឡើយ។ មិន​មែន​និយាយ​បង្អាប់​គ្នា​លេង​ទេ តែ​នេះ​គឺ​ជា​ការ​ពិត​មួយ​ដែល​យើង​គួរ​តែ​ស្វែង​យល់​បន្ថែម​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ឲ្យ​បាន​ច្បាស់លាស់។
    ក្រុមហ៊ុន​យក្ស Microsoft បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល ជា​ពិសេស​ដៃគូ​របស់​ខ្លួន មាន​ការ​តក់ស្លុត ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​តែងតែ​និយាយ​ថា​ខ្លួន​មិន​បង្កើត hardware នោះ​ទេ តែ​បែរជា​សំងំ​ផលិត tablet មិន​ឲ្យ​គេ​ដឹង រហូត​ដល់​ថ្ងៃ​ចេញ​លក់​ទើប​ប្រាក់​ឲ្យ​គេ​ដឹង​ ដោយ​បាន​ដាក់​ឈ្មោះ​ឲ្យ tablet ដំបូង​របស់​ខ្លួន​ថា Surface។ អ្នក​តាមដាន​បច្ចេកវិទ្យា គេ​កំពុង​ផ្ដោត​ទៅ​លើ​ក្រុមហ៊ុន Nokia ដែល​ជា​ដៃ​គូ​សហការ​របស់ Microsoft ថា Nokia ប្រហែល​ជា​អាច​ផលិត tablet តែ​បែរជា​មិន​មាន​តម្រុយ​ថា Nokia ផលិត tablet សោះ។

មូលហេតុ​ដែល​ត្រូវ​ប្រើ Tablet ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows

    Tablet មិន​មែន​ក្រុមហ៊ុន Apple ជា​អ្នក​បង្កើត​ឡើង​មុន​គេ​នោះ​ទេ គឺ​វា​មាន​តាំង​ពី​ឆ្នាំ 2002 ឬ​​មុន​នោះ​ក៏​ថា​បាន។ មូលហេតុ​ដែល​ពពួក Tablet ដែល​ដំណើរការ​ដោយ iOS និង Android មាន​ប្រជាប្រិយភាព​ជាង​​ពពួក Windows តើ​មក​អ្វី​ដែរ? ចម្លើយ​គឺ​មក​ពី ​"តម្លៃ​ធូរ​ថ្លៃ​ជាង"។ ប្លក​អាក្បាលធំ​សូម​លើកយក​យក​ហេតុផល​ងាយ​យល់​មួយ​ចំនួន​​មក​ពិចារណា ​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ទិញ tablet យក​មក​ប្រើ ឬ​កម្សាន្ត

Windows Tablet ម៉ាក Samsung ATIV Smart PC Pro 700T ការងារ​​និង​ការ​កម្សាន្ត​ព្រម​គ្នា

   បើ​លោកអ្នក​ចាប់​អារម្មណ៍​ជាមួយ​ពពួក tablet នោះ​លោកអ្នក​ប្រាកដ​ជា​ស្គាល់ Microsoft Surface Pro ជា​មិន​ខាន ព្រោះ tablet មួយ​នេះ​ល្បីល្បាញ​ខ្លាំង​ណាស់ តាំង​ពី​ការ​ប្រកាស​​ចេញ​ដំបូង រហូត​ដល់​ចេញ​​លក់​។ ទោះបី​​ជា​ចំនួន​លក់​ចេញ​របស់​ Surface Pro មិន​​​ច្រើន​ដូច​ការ​រំពឹង​ទុក​​ក៏​ដោយ ក៏​មាន​មនុស្ស​ជា​ច្រើន​នៅតែ​ចង់​បាន​វា​ តែ​មិន​មាន​លទ្ធភាព​ព្រោះ​តម្លៃ​ថ្លៃ​ជាង iPad 4 ទៅ​ទៀត។

Dell XPS 18 ជា Desktop និង Tablet រួម​គ្នា​តែ​មួយ

    សួស្ដី​បាទ សុំ​សួរ​មួយ "តើ iPad បង្កើត​ឡើង​សម្រាប់​ធ្វើអ្វី?" បើ​តាម​​ចម្លើយ​ចេញ​ពី​មាត់​ខ្មោច​លោក Steve Jobs កាល​នៅ​រស់​បាន​មាន​ប្រសាសន៍​ថា គាត់​បង្កើត​ iPad នេះ​ឡើង​ដើម្បី​ធ្វើ​កិច្ចការ​ជំនួស iPhone (ដែល​មាន​អេក្រង់​តូច​ប៉ុន​បាត​ដៃ) ដូច្នេះ iPad មិន​មែន​មក​ជំនួស​កុំព្យូទ័រ​ទេ ហើយ​ក៏​មិនទាន់​ដឹង​ថា​ប្រហែល 4 ទៅ 5 ខាង​មុខ​ទៀត iPad អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដែរ? មាន​តែ​រង់ចាំ​មើល​ទាំងអស់​គ្នា៖